ជីវិតកម្សាន្ដ
មិនធ្វើឲ្យហ្វេនខកចិត្ត Pancake កាច់រាងលើកម្រាលព្រំក្រហម នៅកូរ៉េខាងត្បូង
Pancake ពិតជាមិនធ្វើឲ្យហ្វេនៗខកចិត្តបន្តិចឡើយ បន្ទាប់ពីនាងបានបង្ហាញខ្លួនជាមួយនឹងឈុតពណ៌ខ្មៅ ព្រមទាំងដើរម៉ូដលើកម្រាលព្រំក្រហម បង្កើតភាពទាក់ទាញនៅកូរ៉េខាងត្បូង។


ជាមួយគ្នានេះដែរ Pancake Khemanit ទើបតែលេចរូបភាពជាមួយតារាសម្ដែងស្រីៗ២រូបទៀត ដែលមកពីផលិតកម្មផ្សេងគ្នាមានដូចជា, Taew Nattaporn និង Aff Thaksorn ដើម្បីចូលរួមចូលរួមពិធីបើកមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (BIFF) លើកទី២៧ នៅមជ្ឈមណ្ឌលភាពយន្តប៊ូសាន ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងដើម្បីសម្ពោធរឿង “Maya Pitsawong” ដែលអ្នកទាំងបីបានសម្ដែងរួមគ្នា។



យ៉ាងណាមិញ ក្នុងក្នុងពិធីនេះដែរ Pancake បានដើរតួជានាង Amara ដែលជាស្រ្តីរកស៊ីផ្លូវភេទលំដាប់ខ្ពស់ និងជាតួសម្ដែងក្នុងរឿង “Maya Pitsawong” ខណៈនាងស្លៀកឈុតដ៏ប្រណិត Poem បង្ហាញរាងដ៏ល្អឥតខ្ចោះ ក្នុងនាមតារាម៉ូដែល និងព្រមទាំងដើរលើកម្រាលព្រំក្រហម បញ្ចេញស្ទាយតាមសាច់រឿងថែមទៀត។



បន្ថែមពីនេះ តារាស្រីរូបនេះក៏មានភាពទាក់ទាញជាមួយនឹងគ្រឿងអលង្ការពី Cherish JewelDesign ម៉ូដសក់សមនឹងទម្រង់មុខយ៉ាងល្អឥតខ្ចោះ ជារូបរាងដ៏សាមញ្ញ ប៉ុន្តែមើលទៅស្អាត និងថ្លៃថ្លា។ ក្នុងនោះ Pancake ក៏ទទួលបានការសរសើរយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រជាច្រើន និងភ្ញៀវដែលមកចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិប៊ូសានផងដែរ។


គួរបញ្ជាក់ថារឿង “Maya Pitsawong” ក៏មានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជា Mario Maurer, Pancake ,Taew, Aff, Boy Pakorn , Chaiyapol Julian Poupart, Jirawit Pongpaijit និង Sakrat Rerkthamrong ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៣ រូប មកពីទ្រនំផ្សេងគ្នា ត្រៀមសម្ពោធរឿងតែមួយ នៅកូរ៉េខាងត្បូង
ចុចអាន៖អ្នកគាំទ្រសម្រុកយ៉ាងច្រើនកុះករ ជូនដំណើរបវរកញ្ញា Engfa ទៅប្រកួតនៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


