Connect with us

ជីវិតកម្សាន្ដ

វណ្ណា ឌី ដែលល្បីថតសារអប់រំកូវីដ១៩ គ្មានផ្ទះអាស្រ័យ ពេលនេះជួយធ្វើការក្នុងហាង ដើម្បីយកកន្លែងស្នាក់នៅ

បានផុស

នៅ

លោក វណ្ណា ឌី ជាសិល្បករជើងចាស់ម្នាក់ធ្លាប់មានកេរ្តិ៍ឈ្មោះតាមរយ:ការថតស្ប៉តនិងភាពយន្តមួយចំនួន ហើយកំពុងល្បីល្បាញតាមរយៈការផ្សព្វផ្សាយពីកូវីដ១៩ ពេលនេះបានផ្ដើមវិលចូលសិល្បៈវិញ ក្រោយស្ថានភាពជំងឺបានធូរស្រាល តែពុំមានផ្ទះផ្ទាល់ខ្លួនស្នាក់អាស្រ័យឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានថវិកាឧបត្ថម្ភពីលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមាគមមិត្តសិល្បករព្រមទាំងតារាសម្ដែងមួយចំនួនទៀតឲ្យព្យាបាលជំងឺដែលកំពុងញាំញីសុខភាព ពេលនេះលោក វណ្ណា ឌី បានជាសះស្បើយពីជំងឺហើយ ។ ក្រោយទទួលបានជំនួយនេះ លេាក វណ្ណាឌី បានលើកហត្ថាទាំងទ្វេប្រណមដើម្បីសុំថ្លែងអំណរគុណដល់សប្បុរសជនដែលជួយជីវិតលោកឲ្យរស់រានមានជីវិតនឹងបានចូលរួមប្រឡូកក្នុងវិស័យសិល្បៈឡើងវិញផងដែរ។

បច្ចុប្បន្ន លោក វណ្ណាឌី កំពុងឆក់បានឱកាសចូលរួមសម្តែងម្តងម្កាល និងកំពុងថតភាពយន្តឲ្យផលិតកម្មរតនា ដែលដើរតួជាឪពុកក្នុងរឿង “គំនុំឈាមឪពុក” ។ ​លោកបង្ហើបឲ្យដឹងដែរថា កន្លងមកខ្លួនបានថតរឿងបានច្រើនគួរសមឲ្យប៉ុស្តិ៍ PNN និង CTN។

លោកបានរៀបរាប់ឲ្យដឹងថាក្រោយពីផ្ទុះជំងឺកូវីដ១៩ លោកបាត់បង់ប្រាក់ចំណូលអស់រលីង ដោយរកលុយជួលផ្ទះនៅពុំបានឡើយ។ សព្វថ្ងៃកំពុងស្នាក់អាស្រ័យនៅភោជនីយដ្ឋាន (ផ្ទះលោកឪ) ដោយលក់គុយទាវ បាយ និងគ្រឿងក្លែម ផ្សេងៗ។ ពេលទំនេរពីការថតលោកបានជួយធ្វើការក្នុងហាងឲ្យ ដើម្បីយកកន្លែងស្នាក់នៅ។

គួររំលឹកឲ្យដឹងថា លោក វណ្ណា ឌី ជាសិល្បករមួយរូបធ្លាប់ហាត់រៀនប្រពៃណីនៅសាលាវិចិត្រសិល្បៈជាង ២ ឆ្នាំ។ក្រោយមកលោកបានឈប់ពីការងារនេះ ដេាយទៅរៀបការប្រពន្ធទី១មានកូនបីនាក់៊។ បន្ទាប់ពីប្រពន្ធដើមស្លាប់ចោលទៅ លោកក៏រៀបការប្រពន្ធទី ២ បានកូន ហើយបានបែកបាក់គ្នាដោយសារការរស់នៅមិនចុះសម្រុងនឹងកូនប្រពន្ធចុង។លេាកប្រាប់ថា “ខ្ញុំត្រូវលែងលះគ្នាម្ដងទៀត រួចខ្ញុំបានមករស់នៅភ្នំពេញ ចៃដន្យក៏បានជួបនឹងនាយកុយតារាកំប្លែង ហើយលេាកបានណែនាំខ្ញុំចូលប្រឡូកក្នុងការថតឡើងវិញ។ ខ្ញុំបានចាប់ផ្ដើមថតស្ប៉តអប់រំមួយចំនួនផងដែរ ហេីយចាប់ផ្តើមមានឈ្មេាះរហូតមកដល់សព្វថ្ងៃ។”

លោកបញ្ជាក់ចុងក្រោយថា “ពេលនេះខ្ញុំសង្ឃឹមលេីសិល្បៈសិន បើសិនជាទៅថ្ងៃមុខជីវិតរបស់ខ្ញុំគ្មានអ្វីពឹងទេ ​ប្រហែលជាត្រូវរំពឹទីវត្តអារាមហើយ ព្រោះពេលនេះប្រពន្ធក៏គ្មាន កូនក៏គ្មានដែរ។”

អត្ថបទ៖ រុងរឿង

ចុចអាន៖ កវីនិពន្ធ យឹម តា​ស្រង់ ដាក់​ប៉ុន្មាន​ឃ្លា​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្លឺភ្នែក​គ្រប់គ្នា​

ចុចអាន៖ ខាន់ ជេ​ម​ស៍ អររំ​ភើ​ប​ ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​កិត្តិយស​ចូល​ comment​និង​Share​លើកទឹកចិត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម