Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ខេមរ: សិរីមន្ត ជួបម្ចាស់ពាន ២ នាក់ មាន​ស្រុក​កំណើត​មកពី​ខេត្តកំពង់ចាម

បានផុស

នៅ

អ្នកគាំទ្រនិងមហាជនបានបង្ហាញការ​ចាប់​អារម្មណ៍ ក្រោយឃើញកំពូលតារាចម្រៀងដែលជារៀមច្បងនិងមានងារជាឧកញ៉ា ខេមរ: សិរី មន្ត បានជួបដោយផ្ទាល់ជាមួយម្ចាស់ពាន ២ រូប ដែលមានដើមកំណើតមកពីទឹកដីខេត្តកំពង់ចាមដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២២ នេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានជួបជាមួយម្ចាស់ពានកំលោះសង្ហា លីម តិចម៉េង និងម្ចាស់ពានម្នាក់ទៀតគឺតារាចម្រៀង ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia ខណៈដែលពួកគេទាំង៣នាក់សុទ្ធសឹងតែជាអ្នកខេត្តកំពង់ចាម ហើយមានពានកាន់ក្នុងដៃដូចគ្នាទៀតផង។

ដោយបង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ តិច​ម៉េង កំពុង​បង្ហាញ​សមត្ថភាព​លើ​ឆាក​ដ៏​អស្ចារ្យក្នុងបទ «ម៉ែ» កំពូលតារា​ចម្រៀងមាន​ងារ​ជា​ឧកញ៉ា​បាន​លើក​សរសើរ​ថា «​ភាគច្រើន​អ្នក​កំពង់ចាម​តូច​ៗ​ស្ដើង​ៗតែ​ធំ​សំឡេង​ធំហើយ​ធ្ងន់។ ​ប្អូនធ្វើបានល្អណាស់​បងពេញចិត្តបងក៏អ្នកកំពង់ចាមដែរ»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម