ជីវិតកម្សាន្ដ
១ សន្លឹកពីតារា ថៃ Pu Praya សិចស៊ីកក្រើកហូលីវូដ
បន្ទាប់ពីជ្រៀតខ្លួនចូលដល់ទឹកដីហូលីវូដ តារាថៃ Pu Praya តែងតែបង្ហាញនៅឈុតឆាកស្រើបស្រាល មិនថាជាវីដេអូឬ រូបភាពនោះទេ មកបង្ហាញជូនអ្នកគាំទ្រជានិច្ច។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាសម្ដែង Pu Praya បានបង្ហាញខ្លួនក្នុងរ៉ូបសាច់ក្រណាត់ពណ៌ក្រហមភ្លឺ ពីម៉ាកយីហោ GUCCI និងពាក់ស្បែកជើងពី Jimmy Choo។ បន្ថែមពីនេះ អ្វីដែលអ្នកថតរូបលើប្រព័ន្ធផ្សព្វផ្សាយងាកមកចាប់យកកាមេរ៉ាដើម្បីថតរូបនាងប្រញាប់ នោះគឺឈុតល្អឯកនេះបានទាក់ទាញភ្ញៀវកិត្តិយសជាច្រើន ឲ្យសម្លឹងមើលនាងមិនដាច់ភ្នែក។

ជាងនេះទៅទៀត Pu Praya តែងបង្កើតភាពភ្ញាក់ផ្អើលលើទឹកដីហូលីវូដទាំងឈុតរោលរាលឬជាឃ្លិបបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងញឹកញាប់។ យ៉ាងណាមិញ ក្នុងការធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍លំដាប់ពិភពលោក 2022 LACMA Art+Film Gala ដែលជាឆ្នាំទី ១១ជាប់ៗគ្នា ដើម្បីជាកិត្តិយសដល់ការងារសិល្បៈ ភាពយន្ត និងការកម្សាន្តនៅ Los Angeles Country Museum Art របស់នាងផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ Pu Praya ក៏មានឱកាសបានថតរូបជាមួយកំពូលតារា K-POP លំដាប់ពិភពលោក Rose នៃសមាជិកក្រុម BLACKPINK ដែលនេះចាត់ទុកថាជាការភ្ញាក់ផ្អើលដ៏ធំមួយទៀតហើយ ដែលធ្វើឲ្យអ្នកគាំទ្របញ្ចេញមតិនៅលើ Instagram របស់នាងព្រោងព្រាត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាប់ឈ្មោះជារាជិនីម៉ូដ ទោះស្លៀកមិនសមរម្យចេញក្រៅក៏ Chompoo នៅតែស្អាតគ្មានផ្ទឹម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


