ជីវិតកម្សាន្ដ
ភាពយន្តដំបូងរបស់ Jennie មិនទទួលបានការគាំទ្រ តែអ្នកដឹកនាំរឿងពោលសរសើរនាងពេញមាត់់
ខ្សែភាពយន្ដ “The Idol” ដែលជាភាពយន្តដំបូងបំផុតរបស់ Jennie សមាជិកក្រុម BLACKPINK ហាក់មិនសូវទទួលបានការគាំទ្រពីទស្សនិកជនឡើយ ថែមទាំងរងនូវពាក្យរិះគន់មួយចំនួន ប៉ុន្តែអ្នកដឹកនាំរឿងនេះ បែរជាពោលសរសើរនាងមិនដាច់ពីមាត់។

ចំពោះការសម្ដែងដំបូងរបស់ Jennie នៅក្នុងភាពយន្តភាគរឿង “The Idol” របស់ទូរទស្សន៍ HBO មិនបានធ្វើឱ្យប្រជាប្រិយភាពរបស់នាងហក់ឡើងជាងមុនឡើយ ព្រោះបើតាមការស្ទង់មតិ ភាពយន្តនេះពុំសូវមានសន្ទុះនៃការគាំទ្រពីទស្សនិកជន។


យ៉ាងណាមិញ ចំពោះលោក Sam Levinson ដែលជាអ្នកដឹកនាំរឿង និងជាផលិតករផងនោះបានបង្ហាញចំណាប់អារម្មណ៍លើការសម្ដែងដំបូងរបស់ Jennie ហើយបានពោលសរសើរនាងយ៉ាងខ្លាំង។ តាមរយៈបទសម្ភាសន៍ជាទស្សនាវដ្ដី ELLE លោក Sam Levinson បាននិយាយថា ការសម្ដែងរបស់ Jennie ពិតជាទទួលបានលទ្ធផលល្អលើសការរំពឹងទុក ថ្វីត្បិតនាងទើបប្រឡូកក្នុងវិស័យភាពយន្ត ប៉ុន្តែតារាស្រីរូបនេះមានសមត្ថភាពពេញប្រៀប គោរពតួនាទី និងឧស្សាហ៍ព្យាយាមខ្លាំងទៀតផង។

បពេលនេះទោះបីជាទស្សនិកជនមួយចំនួនមិនបង្ហាញការគាំទ្រយ៉ាងណាក្ដី ប៉ុន្តែចំពោះ BLINKs នៅតែសរសើរចំពោះជំនាញវិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងរបស់ Jennie ហើយពួកគេរំពឹងថា ឆាប់ៗនេះពិភពលោកនឹងអាចឃើញ Jennie សមាជិកក្រុម BLACKPINK លេចមុខក្នុងភាពយន្តមួយទៀតមិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie សម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នា ក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


