Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ពន្យល់ពាក្យ ៣ ប្រយោគ ទៅកាន់អ្នកគាំទ្រ និង​បញ្ជាក់​ថា នាង និង សក្កដា នៅផ្ទះរៀងខ្លួន

បានផុស

នៅ

តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា ដែល​ទើប​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កាលពី​ថ្មីៗ​នេះ​ជាមួយ​តារា​សម្ដែង​រូប​សង្ហា​លោក ឆឹម សក្កដា បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​ជុំវិញ​សម្ព័ន្ធ​ស្នេហា​ពួកគេ​ដែល​សាង​ឡើង​ច្រើន​ឆ្នាំ​នោះ ពេលនេះ​ស្រាប់តែ​ចេញ​មក​ពន្យល់​នូវ​ពាក្យ ៣ ប្រយោគ មហាជន​ភាគ​ច្រើន​ប្រើ​ខុស​ន័យ ឬ​ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ពាក្យ​ទាំង ៣ ប្រយោគ ដែល​កំពូល​តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា លើក​យក​មក​ពន្យល់​ដល់​អ្នកគាំទ្រ​នោះ​គឺ ១.​សង្សារ ,២.​គូ​ដណ្ដឹង និង​៣.​ប្ដី​ប្រពន្ធ។ ត្រង់​ចំណុច​នេះ អ្នកនាង ពេជ្រ សោភា បាន​បកស្រាយ​ថា «ក្នុងនាម​នាង​ខ្ញុំ​ជា​មនុស្ស​មហាជន សុំ​និយាយ​បន្តិច​ចុះ រាល់ថ្ងៃ​នេះ​យើង​ប្រើ​ពាក្យ​ខុស​ច្រើន​ណាស់ (១.សង្សារ ២.​គូ​ដណ្ដឹង ៣.​ប្ដី​ប្រពន្ធ) ពេល​គេ​មាន​គូ​ដណ្ដឹង​មិនមែន​គេ​ប្រើ​ពាក្យ​ថា​មាន​ប្ដី​ទេ រៀន​យល់​ន័យ​បន្តិច ពាក្យ​ថា​ប្ដី ទាល់តែ​រៀបការ​រួច​យល់​ទេ​?។

តារា​ចម្រៀង ពេជ្រ សោភា បាន​និយាយ​ទៀត​ថា យើង​គួរ​រៀន​ប្រើ​ពាក្យ​ឲ្យ​សក្ដិសម​នឹង​ប្រពៃណី​ខ្មែរ កុំ​ចេះ​តែ​ប្រើ​ពាក្យ​ផ្ដេសផ្ដាស (ខ្ញុំ និង ដា រាល់ថ្ងៃ​នៅផ្ទះ​រៀងខ្លួន​)។

បន្ទាប់ពី​មាន​ការ​លើក​ឡើង​ដូច្នេះ​ពី​សំណាក់​អ្នកនាង ពេជ្រ សោភា គេ​ក៏​ឃើញ​លោក ឆឹម សក្កដា ដែល​ជា​គូ​ដណ្ដឹង​បញ្ជាក់​ដែរ​ថា ពាក្យ​ប្ដី​ប្រពន្ធ​គេ​ប្រើ​សម្រាប់​តែ​ពេល​គេ​រៀបការ​រួចហើយ​តែប៉ុណ្ណោះ​។

តារា​ប្រុស​លោក ឆឹម សក្កដា បាន​បញ្ចេញ​សារ​ហាក់​មាន​ចេតនា​ដាស់តឿន​ទៅកាន់​មនុស្ស​ប្រុស​បែប​នេះ​ថា «ផ្ដាំ​ទៅ​ប្រុសៗ​គ្នា​យើង បើ​យើង​ស្រឡាញ់​គេ ចង់បាន​គេ​ជា​គូ យើង​ត្រូវ​ថែរក្សា​តម្លៃ​ឲ្យ​មនុស្ស​ស្រី! ពាក្យ​ប្ដី​ប្រពន្ធ​គេ​ប្រើ​សម្រាប់​តែ​ពេល​គេ​រៀបការ​រួចហើយ​តែប៉ុណ្ណោះ។ ដូចនេះ កុំអាល​ហៅ​ខ្ញុំ​ប្ដី​អ្នកនេះ​ប្ដី​អ្នកនោះ​អី បើ​មិត្តភ័ក្ដិ ok»។

គួរ​រម្លឹក​ថា ពិធី​ភ្ជាប់​ពាក្យ​ដោយ​បើកចំហ ដោយ​មាន​ការ​ចូលរួម​ដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង និង​មិត្តភ័ក្ដិ​សិល្បៈ​រួម​អាជីព រវាង​គូស្នេហ៍​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២។ ខណៈ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​សម្ដែង​ការ​ចូលរួម​អបអរ និង​ជូនពរ​គ្រប់គ្នា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម