ជីវិតកម្សាន្ដ
ដាំ សុភ័ក្រ្តស៊ីនឌី ឈ្នះមកុដលំដាប់រងទី៣ និងដណ្ដើមបានពានចំនួន៤
អ្នកគាំទ្របង្ហាញក្តីរំភើប និងចូលរួមអបអរចំពោះបវរកញ្ញាតំណាងឲ្យកម្ពុជា គឺកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី ដែលទទួលបានជ័យលាភីលំដាប់រងទី៣នៃ Miss Glamour Look International ឆ្នាំ២០២២ ព្រមទាំងអាចដណ្ដើមបានពានរង្វាន់ចំនួន៤ថែមទៀតផង។

ប្រាកដណាស់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួចសម្រស់កញ្ញាឯក Miss Glamour Look Interna tionalឆ្នាំ២០២២ នាទឹកដីប្រទេសហ្វីលីពីនកាលពីយប់មិញកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលគ្រប់គ្នាសម្រាប់បវរកញ្ញាកម្ពុជារូបនេះដែលសាងបានភាពលេចធ្លោជាថ្មីនៅលើឆាកអន្តរជាតិដែលស្រីស្អាតរូបនេះបានចេញទៅប្រកួតនៅឯឆាកអន្តរជាតិក្នុងប្រទេសហ្វីលីពីន អាចដណ្តើមដោយឈ្នះមកុដលំដាប់រងទី៣។

ចំពោះពានរង្វាន់ចំនួន៤ដែលបេក្ខភាពបវរកញ្ញាកម្ពុជាកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី ដណ្តើមបានពីការប្រកួតលើឆាកអន្តរជាតិនោះរួមមាន Miss RunWay, Bestin Resorts Wear Miss Elegance និង Pageantry Fanatics Queen។ ជ័យជំនះនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅកម្ពុជាសម្ដែងនូវអារម្មណ៍រំភើប និងបង្ហាញមោទកភាពខ្លាំងលើបវរកញ្ញាដ៏លេចធ្លោរូបនេះ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Glamour Look International ឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅប្រទេសហ្វីលីពីនបានឈានដល់វគ្គផ្តាច់ព្រ័ត្រយ៉ាងរលូនដោយបានរកឃើញម្ចាស់មកុដ គឺបានទៅលើបេក្ខភាពបវរកញ្ញាប្រទេស Panama ជាអ្នកគ្រងម្កុដដ៏អស្ចារ្យមួយនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


