មហាជន និងអ្នកគាំទ្រប្រហែលនៅចាំហើយថា កន្លងមករវាងតារាប្រុសល្បីឈ្មោះលើបណ្ដាញសង្គមហ្វេសប៊ុក ២ រូប គឺលោក Pey Pey Dy និង Alex Rayuth ធ្លាប់ផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយគ្នាម្តងមកហើយ ដែលគិតមកទល់ពេលនេះមានរយៈពេលប្រមាណ ៧-៨ ឆ្នាំមកហើយ។
យ៉ាងណាមិញ ក្រោយពេលបញ្ហានោះបានស្ងប់ស្ងាត់មួយសន្ទុះធំមក ស្រាប់តែពេលនេះគេឃើញមានការស៊ែចែករំលែក នៃការបង្ហោះពាក្យពេចន៍មួយចំនួនរបស់តារាហ្វេសប៊ុក Alex Rayuth ដែលគេស្គាល់ថា ជាដៃគូជម្លោះ Pey Pey Dy ,ហាក់មានចេតនាផ្លែផ្កាឌឺដងទៅលើតារាសម្ដែងលោក Pey Pey Dy បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាថ្មី។ ត្រង់ចំណុចនេះ ក៏មានការលើក ឡើងថា យឺ !តារាល្បីៗស៊េរីមុនប៉ះគ្នាសាហាវ ល្បី ៧-៨ ឆ្នាំហើយ នៅមិនភ្លេចគ្នាទេ ប៉ះម្ដងនេះសុំឲ្យខ្លាំងជាងមុនណា PPD @ARY។
ចំណែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ ជាង ទូរស័ព្ទ ចន្ទ្រា លក្ខិណា បានលើកឡើងដែរថា ប្រសិនបើសង្គ្រាមលោកលើកទី ២ ផ្ទុះម្ដងទៀត តើមានអ្វីនឹងកើតឡើង រវាងតារាFacebook Alex Rayuth និង PeyPey Dy តោះបងប្អូនរង់ចាំទស្សនាទាំងអស់គ្នា។ ហ្វេសប៊ុកឈ្មោះ Sa Sa លើកឡើងដែរថា មានរឿងអ្វីចេះ ដៃគូចាស់ប៉ះគ្នា សង្ស័យល្បីជាង ៧-៨ ឆ្នាំមុនណា,ចាំតាមដានទាំងអស់គ្នា វគ្គនេះដឹងតែផ្អើលហើយ ព្រោះកាល Alex Rayuth ស្លូតពេក តែឡូវឃើញដូចខ្លាំងសាហាវ ចាំមើលវាយ៉ាងម៉េច។
បន្ថែមពីនេះលោក Alex Rayuth បានលើកឡើងថា អត់ចង់ទេ អ្នកផុសចង់ឲ្យឮដល់ម្នាក់នឹងមែន ឲ្យស្ពី។ ផុសគ្រប់គ្នាមក ក្រែងបានផ្ទុះជាងនេះ។
ទាក់ទងនឹងរឿងរ៉ាវនេះដែរ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីលោក Pey Pey Dy នៅឡើយទេ ខណៈ កម្ពុជាថ្មី ក៏មិនទាន់អាចទំនាក់ទំនងដើម្បីសុំការសួរនាំពីតារាហ្វេសប៊ុករូបនេះបាននៅឡើយ៕