ជីវិតកម្សាន្ដ
ខ្ញីចាស់ Anne ប្រាប់ពីរបៀបសម្រកខ្លាញ់លឿន សម្រាប់អ្នកដែលមានពេលតិច
មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងប៉ិនប្រសប់គ្រប់ទម្រង់នោះទេ Anne Thongprasom ក៏បានចែករំលែកពីការសម្រក់ទម្ងន់ដោយបើកចំហ សម្រាប់អ្នកដែលមានពេលតិចក្នុងការធ្វើលំហាត់ប្រាណ។

តារាជើងចាស់រូបនេះបានចែករំលែកឃ្លិបជាមួយនឹងបច្ចេកទេសសាមញ្ញមួយដែលមនុស្សស្រី និងមនុស្សជាច្រើនចង់ដឹងថាប្រសិនបើអ្នកចង់សម្រកជាតិខ្លាញ់ តើអ្នកគួរធ្វើ cardio ប៉ុន្មាន?” “យើងគួរតែធ្វើ ១៥០ នាទីនៃ cardio ក្នុងមួយសប្ដាហ៍ ដើម្បីកាត់បន្ថយជាតិខ្លាញ់ប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើ Ann មានពេលតិចតួច ក្នុងសប្ដាហ៍នោះ កាលវិភាគហាត់ប្រាណ ខ្ញុំជ្រើសរើសការលើកដុំដែកក្នុងផ្ទះ ដោយចង់ផ្ដោតលើការរឹតបន្តឹងរាងឲ្យរឹងមាំ។ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើន ជួយជំរុញឲ្យយើងមានម៉ាសសាច់ដុំរឹងមាំ ម៉ាសឆ្អឹង និងជួយឲ្យយើងដុតកាឡូរីបានកាន់តែរហ័សថែមទៀត។

ជាងនេះទៅទៀត Anne បានបញ្ចាក់បន្ថែមទៀតថា សម្រាប់ស្ត្រីបើអាចគួរធ្វើ៣ថ្ងៃក្នុងមួយសប្តាហ៍ ហើយបើពេលវេលានៅសល់ យើងអាចរកសកម្មភាពផ្សេងទៀត ដើម្បីពង្រឹងលំហាត់ប្រាណនេះឲ្យកាន់តែរឹងមាំជាងមុន។

ត្បិតថា Anne Thongprasom អាយុ ៤៦ ឆ្នាំក្ដី ប៉ុន្តែនាងតែងតែថែរក្សាខ្លួនបានយ៉ាងល្អឥតខ្ចោះគ្រប់ផ្នែក មិនថាសម្រស់ឬការស្លៀកពាក់នោះទេ។ ជាពិសេសសុខភាពរាងកាយ និងរបបអាហារដែលងតារាជើងចាស់នេះ និយមទទួលទានប្រចាំថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបមួយសន្លឹកកាលនៅក្មេងរបស់ Baifern ស្អាតដោយមិនបាច់ពឹងលើមុខកាំបិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


