ជីវិតកម្សាន្ដ
សឿ សុធារ៉ា ត្អូញត្អែរថាគ្មានស្នេហាស្មោះនិងភាពកក់ក្តៅ
ជាថ្មីម្តងទៀតតារាសម្តែងពូកែសម្រក់ទឹកភ្នែកអ្នកនាងសឿ សុធារ៉ា ពេលនេះកាន់តែធ្វើឲ្យមហាជនកើតមានមន្ទិលសង្ស័យគ្រប់គ្នា ស្របពេលមួយរយៈចុងក្រោយនេះ នាងតែងតែរៀបរាប់បញ្ចេញសារប្លែកៗហាក់មានអារម្មណ៍មិនសប្បាយចិត្តប្រៀបដូចកំពុងជួបវិបត្តិផ្លូវចិត្ត ឬបែកបាក់ស្នេហាជាមួយស្វាមីលោក សាពូន មីដាដា ។

ដោយសារតែហេតុផលមួយចំនួនដែលត្រូវបានអ្នកនាង សឿ សុធារ៉ា បានបង្ហាញឡើងនេះហើយទើបបច្ចុប្បន្នចម្ងល់ទាំងនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ និងរង់ចាំមើលការចេញមុខបកស្រាយពីសំណាក់តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា និងស្វាមីលោក សាពូន មីដាដា ថាសាច់រឿងនេះ នឹងប្រែក្លាយទៅជាយ៉ាងណា? ដោយហេតុថា កន្លងមក គូស្នេហ៍នេះ តែងតែបង្ហាញពីភាពផ្អែមល្ហែម និងស្និទ្ធស្នាលគ្នាខ្លាំងគួរឲ្យសរសើរបំផុត។
យ៉ាងណាមិញខណៈដែលមន្ទិលមួយចំនួនមិនទាន់ត្រូវបានស្រាយបំភ្លឺផង ក៏ស្រាប់តែថ្មីៗនេះ តារាស្រីអ្នកនាង សឿ សុធារ៉ា បានថ្លែងរៀបរាប់ដោយមានខ្លឹមសារបង្ហាញពីការមិនសប្បាយចិត្តប្រៀបដូចជាមនុស្សដែលកំពុងមានវិបត្តិផ្លូវចិត្តដែលហ៊ុំចាក់ស្រេះព័ទ្ធជុំវិញខ្លួនទៅវិញ។

ជាក់ស្តែងអ្នកនាង សឿ សុធារ៉ា បានរៀបរាប់កាលពីថ្មីៗនេះថា អស់មានអ្នកស្រលាញ់ គ្មានស្នេហាស្មោះ គ្មានភាពកក់ក្តៅ មានតែការឈឺចាប់……ជីវិតហាក់គ្មានន័យ យល់តែសោកា Why?។
តាមរយៈសំណេរលើកឡើងរបស់អ្នកនាង សឿ សុធារ៉ា នេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមួយចំនួនបញ្ចេញជាចម្ងល់ហើយផ្ញើសារសួរនាំគ្រប់គ្នា ប៉ុន្តែជាចម្លើយមិនត្រូវបានតារាស្រីរូបនេះ បញ្ជាក់ប្រាប់នៅឡើយទេ។
កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ មិនទាន់អាចស្វែងរកការបកស្រាយពីតារាសម្តែងអ្នកនាង សឿ សុធារ៉ា បាននៅឡើយទេ ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?