ជីវិតកម្សាន្ដ
លេចវត្តមានគ្រូឥណ្ឌា៤រូបមកកម្ពុជាបង្ហាត់បវរកញ្ញា ហង្ស ម៉ានីតា ត្រៀមប្រកួតនៅអាមេរិក
ដើម្បីការពង្រឹងគុណភាពវិស័យបង្ហាញម៉ូដនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនស្របទៅតាមស្ដង់ដាអន្ដរជាតិនោះ គ្រូម៉ូដែលឥណ្ឌា៤រូបបានមកដល់ទឹកដីកម្ពុជាហើយក្នុងការជួយបង្ហាត់បង្រៀនបវរកញ្ញាតំណាងកម្ពុជា ហង្ស ម៉ានីតា ដែលត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍ដ៏អស្ចារ្យលើឆាកអន្តរជាតិ។

គ្រូបង្វឹកបង្ហាញម៉ូដមកពីប្រទេសឥណ្ឌាទាំង៤រូបបានមកដល់ទឹកដីកម្ពុជាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ដំណើរឆ្លងប្រទេសនេះដើម្បីចូលរួមបង្វឹកពង្រឹងសម្ថភាពកញ្ញា ហង្ស ម៉ានីតា ម្ចាស់ពាន ”Miss Universe Cambodia 2022” ដែលនឹងចេញទៅប្រកួតលើឆាកអន្ដរជាតិនាសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

គ្រូបង្វឹកបង្ហាញម៉ូដមកពីប្រទេសឥណ្ឌាទាំង៤រូបនេះមានឈ្មោះ Alicia Raut (Traniner),Anjli Raut (Tainer),Sameer Khan (Choreogr apher) និងShobhana Dhiman (Show D irector)និងគ្រូបង្ហាត់រាំRajiv Sharma ,Kiran Reddy ។ពួកគេបានបង្ហាញអារម្មណ៍រីករាយពេលបានមកដល់កម្ពុជាហើយអះអាងថានឹងជួយបង្ហាត់ បង្រៀនពង្រឹងសម្ថភាព ”Miss Universe Cambodia 2022 “របស់កម្ពុជា ហង្ស ម៉ានីតា ឲ្យកាន់តែមានជំនឿរចិត្តភាពរឹងមាំ និងមានជំនាញលក្ខណៈស្ដង់ដាអន្ដរជាតិដើម្បីទទួលបាននូវលទ្ធផលដែលខ្លួនចង់បាន។

មិនតែប៉ុណ្ណោះអ្នកជំនាញម៉ូដែលល្បីៗឈ្មោះខាងលើនេះក៏បានអះអាងថា ពួកគាត់ពិតជាចង់ជួយលើកស្ទួយវិស័យបង្ហាញម៉ូដនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ ចំណែកលោក ចិន សំណាង ថៅកែហាងពេជ្រល្បីឈ្មោះដែលជាអ្នកឧបត្ថម្ភធំ និងគាំទ្រយ៉ាងសកម្មកម្មវិធី ”Miss Universe Cambodia “ បានថ្លែងថា មូលហេតុដែលលោកអញ្ជើញអ្នកជំនាញបង្ហាត់បង្ហាញម៉ូដមកពីប្រទេសឥណ្ឌាមកបង្វឹកដល់កញ្ញា ហង្ស ម៉ានីតា គឺដើម្បីឲ្យវិស័យម៉ូដែលកាន់តែរីកចម្រើននៅកម្ពុជានិងលេចធ្លោឡើងលើឆាកអន្ដរជាតិ។

លោកបន្ថែមថា គ្រូបង្វឹកទាំង៤រូបនេះគឺមកក្នុងនាមជាមនោសញ្ចេតនាខ្លះ និងការផ្ដល់ជូនថវិការខ្លះ ហើយពួកគាត់គឺសុទ្ធតែជាគ្រូបង្ហាញម៉ូដមានឈ្មោះដ៏ល្បីល្បាញនៅប្រទេសឥណ្ឌា និងធ្លាប់បង្ហាត់បង្រៀនឲ្យបេក្ខភាពកញ្ញាឯកប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោកកាលពីឆ្នាំ២០២១ ផងដែរ។ លោកមានជំនឿរចិត្តថា ក្រោមការបង្ហាត់របស់គ្រូបង្វឹកឥណ្ឌាទាំង៤ខាងលើនេះ យើងអាចនឹងទទួលបានលទ្ធផលល្អ និងធ្វើឲ្យវិស័យបង្ហាញម៉ូដរបស់កម្ពុជាយើងមានការអភិវឌ្ឍន៍កាន់តែឈានទៅម្រិតខ្ពស់ជាក់ជាមិនខាន។

សូមបញ្ជាក់ថាកញ្ញា ហង្ស ម៉ានីតា គឺជាម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2022 ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។ បេក្ខភាពរូបនេះសាកសមខ្លាំងក្នុងការគ្រងតំណែងដ៏អស្ចារ្យនេះព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងខ្ពស់ ហើយអាចនិយាយភាសារបារាំងនិ ងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


