ជីវិតកម្សាន្ដ
មិនត្រឹមជាតារាសម្ដែងល្បី មិត្តប្រុស Baifern មានមុខជំនួញក្នុងដៃរកចំណូលរាប់លាន
តារាសម្ដែងកំពុងល្បីល្បាញ Nine Naphat មិនត្រឹមតែសង្ហាមួយមុខ តែលោកក៏មានជំនួញក្នុងដៃ ដែលអាចរកចំណូលបានរាប់លានក្នុងមួយឆ្នាំៗ។

លោក Naphat Siangsomboon ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងឆ្នើមមួយរូបទៀតក្នុងអាជីពសិល្បៈ ខណៈតារារូបនេះត្រូវបានគេស្គាល់ជាទូទៅតាមរយៈការងារថតស្ពតពាណិជ្ជកម្មឲ្យ King Power និងបានចុះកុងត្រាធ្វើជាតារាសម្តែងនៅប៉ុស្តិ៍លេខ៣ ដែលនាពេលកន្លងមកការងាររបស់លោកមានជាបន្តបន្ទាប់ មិនថាជារឿងភាគទូរទស្សន៍ ភាពយន្ត ផ្សាយពាណិជ្ជកម្ម ចម្រៀង ឬសូម្បីតែការប្រគុំតន្ត្រីនោះទេ។

ក្រៅពីអាជីពក្នុងវិស័យសិល្បៈ តួឯកប្រុសក្នុងរឿង “friend zone” ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ ខណៈព័ត៌មានពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ក្រសួងពាណិជ្ជកម្មបានរកឃើញថា Naphat បង្ហាញខ្លួនជានាយកក្រុមហ៊ុនចំនួន ១ ដែលអាចរកចំណូលចូលសឹងតែរាល់ឆ្នាំជាប់គ្នា។ ក្រុមហ៊ុន Born to be 9 Company Limited ត្រូវបានចុះបញ្ជីនៅថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២០១០ ជាមួយនឹងឈ្មោះរបស់លោក Napat Siangsomboon បង្ហាញខ្លួនជាក្រុមប្រឹក្សាភិបាលម្នាក់ បើកអាជីវកម្មកម្សាន្តដែលមានដើមទុនចុះបញ្ជី ៣សែនបាត ជាមួយនឹងការអនុវត្តទូទៅ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kwan ថា សម្រស់នាងគឺធម្មជាតិ មិនបានចាក់ Filler ឬ Botox បំពេញលើមុខឡើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


