Connect with us

ជីវិតកម្សាន្ដ

លោកតា សង់ស៊ីស រំភើបចិត្ត ក្រោយទទួលបានការលើកទឹកចិត្ត និងឧបត្ថម្ភពីសប្បុរសជន

បានផុស

នៅ

តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​លោក​តា សង់​ស៊ីស ថ្វី​ត្បិត​បច្ចុប្បន្ន​គាត់​វ័យ​ជរា និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ តែ​លោកតា​ហាក់​នៅ​នឹករលឹក​ដល់​អាជីព​សិល្បៈ។ ដោយសារ​បាត់បង់​សមត្ថភាព​សិល្បៈ ទើប​ពេលនេះ​លោកតា សង់​ស៊ីស បាន​ឃ្លាត​ឆ្ងាយ​ពី​អាជីព​មួយ​នេះ​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​យ៉ាងណា​គេ​នៅតែ​ឃើញ​អ្នកគាំទ្រ និង​មហាជន​មួយ​ចំនួន​ធំ បាន​បង្ហាញ​ការ​នឹករលឹក​ចំពោះ​វីរ​សិល្បករ​ដ៏​ឆ្នើម​លោកតា សង់​ស៊ីស ខណៈ​មាន​សប្បុរសជន​ឯទៀត​បន្ត​ការ​ផ្ដល់​ជា​ថវិកា ឬ​ជំនួយ​សម្រាប់​តារា​ជើងចាស់​លោកតា សង់ស៊ីស ដើម្បី​លើក​ទឹកចិត្ត និង​ជួយ​សម្រួល​ដល់​ជីវភាព ឬ​ថ្នាំពេទ្យ​ជាដើម។

ជាក់ស្ដែង​ថ្មីៗ​នេះ តារា​កំប្លែង​នាយ សង់​ស៊ីស ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ទៀត​តាមរយៈ​អ្នក​នាង កា​ឆ​យ ដែល​ជា​កូនស្រី​បង្កើត​ផង​ដែរ។

អ្នកនាង កា​ឆ​យ បាន​រៀបរាប់​ដោយ​អារម្មណ៍​បែបនេះ​ថា ពេល​ដែល​បាន​លុយ​បងប្អូន​ឧបត្ថម្ភ​ម្តងៗ​ពុក​ខ្ញុំ​សប្បាយចិត្ត​ណាស់ ទទួល​ហើយ​ឲ្យ​ពរ តែ​កូន​ស្ដាប់​អត់​បាន​សោះ មាន​តែ​កូន​ជូនពរ​ជំនួស​គាត់ អាណិត​ពុក​ណាស់ ចាស់​ច្រើន​ហើយ។ សូម​ឲ្យ​ពុក​សុខភាព​ល្អ អាយុ​វែង​ណា​ពុក​ណា អរគុណ​ដល់​បង​ប្អូន​ដែល​មិន​ភ្លេច​ដល់​គ្រួសារ​មួយ​នេះ , អរគុណ​លោកជំទាវ ហឹង ណា​រី វ៉ា​ថន ឧបត្ថម្ភ ២០០ ដុល្លារ។

លោកតា សង់ស៊ីស គឺជា​តារា​កំប្លែង​មួយ​រូប​មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​កាលដែល​លោក​នៅ​មាន​សមត្ថភាព​កំប្លែង និង​សម្ដែង​លើ​វិថី​សិល្បៈ។ ប៉ុន្តែ​ក្រោយមក លោកតា សង់ស៊ីស ក៏បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​បាត់បង់​សមត្ថភាព​លើ​វិស័យ​សិល្បៈ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ លោកតា សង់​ស៊ីស ក៏​ជា​សិល្បករ​ខ្មែរ​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​រាប់​លាន​នាក់​មាន​ស្នាមញញឹម​តាមរយៈ​ទេពកោសល្យ​កំប្លែង​របស់​គាត់​នា​ពេល​កន្លងមក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម