ជីវិតកម្សាន្ដ
មហាជនសង្ស័យគូស្នេហ៍ពាន់លាន Patricia អាចដឹងរឿង Aum និងហៃសូ Pok បែកគ្នាមុនគេ
មហាជនកំពុងសង្ស័យថា Patricia Good និងស្វាមីសេដ្ឋីរបស់នាងអាចដឹងរឿងដែលហៃសូ Pok បែកគ្នាជាមួយAum យូរណាស់មកហើយ ព្រោះប្ដីប្រពន្ធនេះបានជូនពរសារចម្លែកៗដល់លោក។

យ៉ាងណាមិញ អតីតសង្សារ Aum បានបង្ហោះរូបភាពខ្លះៗដែលលោកបានទៅចូលរួមពិធីមង្គលការរបស់តារាសម្ដែង Patricia Good និង Note Wiset កាលពីខែធ្នូឆ្នាំមុន ចំណែកអ្នកគាំទ្រពេលនោះពុំទាន់ចាប់អារម្មណ៍នឹងវត្តមានហៃសូ Pok មកតែម្នាក់ឯងឡើយ។ ទើបតែពេលនេះម្នាក់ៗបានចាប់សង្កេតនិងការបញ្ចេញមតិក្រោមរូបភាពរបស់លោកទើបដឹងថា គូស្នេហ៍ពាន់លានបានដឹងរឿងយូរមកហើយ។

ទន្ទឹមនោះ នៅក្នុងការបញ្ចេញមតិរបស់ Patricia Good បានសរសេរជាភាសាអង់គ្លេសថា “Thank you so much naka សង្ឃឹមថានឹងបានជាសះស្បើយ! ខណៈ Note Wiset ជាស្វាមីបានបញ្ចេញមតិថា “សង្ឃឹមថាអ្នកបានប្រសើរឡើងឆាប់ៗ” ។


ត្បិតថាកាលណោះមិនទាន់មានមហាជនម្នាក់ណាចាប់អារម្មណ៍ពីការបែកគ្នារវាងលោកនិងតារាជួរមុខ Aum ក្ដី តែយ៉ាងណាបច្ចុប្បន្ននេះ ក្រោយមនុស្សជាច្រើនបានដឹងរឿងរ៉ាវអស់ហើយ ទើបម្នាក់ៗបានចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់លោកនិង Aum រួមទាំងភាគីទី៣ដែលពាក់ព័ន្ធផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនវាយបកទៅជំនួយការ Aum ក្រោយដឹងការពិតពីឃ្លិប រវាង Matt និងហៃសូ Pok
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


