ជីវិតកម្សាន្ដ
មហាជនវាយបកទៅជំនួយការ Aum ក្រោយដឹងការពិតពីឃ្លិប រវាង Matt និងហៃសូ Pok
ក្រោយបែកធ្លាយវីដេអូដែល Matt និងហៃសូ Pok Phornprapha កាន់ដៃគ្នាយ៉ាងសំងាត់ក្នុងពិធីជប់លៀងមួយ វាក៏បានក្លាយជានិន្នាការក្ដៅគគុក ខណៈមហាជនជាច្រើនសម្រុកជេរស្ដីឲ្យ Matt យ៉ាងខ្លាំងក្លាថែមទៀត។

យ៉ាងណាមិញ បន្ទាប់ពីមិត្តភ័ក្ដិជិតស្និទ្ធនិងមនុស្សដែលស្គាល់តារាសម្ដែង Matt Peeranee បានចេញមុខមកទម្លាយការពិតថា ហេតុអ្វីបានពួកគេកាន់ដៃគ្នានិងជជែកគ្នាតែពីរនាក់ស្របពេលដែលមនុស្សផ្សេងទៀតដែលមានវត្តមានក្នុងពិធីជប់លៀងថតរូបជុំគ្នា។

ប្រភពជិតស្និទ្ធនឹង Matt Peeranee បានទម្លាយការពិតថា វាគ្រាន់តែជាការចាប់ដៃគ្នាធម្មតាក្នុងនាមជាអ្នកស្គាល់គ្នាប៉ុណ្ណោះហើយក៏មិនមែនបែបមនោសញ្ចេតនានោះទេ។ លើសពីនេះ Pok ចាប់ដៃនាងក្នុងនាមជាសុភាពបុរសហើយក៏ប្រាកដថាមិនមែនជាជនទី៣ដូចដូចពាក្យចចាមអារ៉ាមដែល A Supachai ធ្លាប់ផ្ដល់បទសម្ភាសន៍ថា មិនមែនត្រឹមកាន់ដៃ ប៉ុន្តែក៏នាំគ្នាដើរទៅបន្ទប់ទឹកផងដែរ។


ក្នុងព្រឹត្តិការណ៍នេះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិត្រលប់ទៅកាន់ A Supachai ដែលជាជំនួយការ Aum ខ្លាំងវិញថា បើបែកគ្នាមិនខុសទេ? មិនថាបែកគ្នា ៣សប្តាហ៍ ឬ ៣ ថ្ងៃទេ យ៉ាងណាមិញស្នេហាពួកគេគឺចប់អស់ហើយ។ តើមានអ្វីខុស? លុះត្រាតែនាងទៅស្រលាញ់សង្សារ Aum ពេលពួកគេនៅជាមួយគ្នា។ អ្នកណាក៏ធ្លាប់គោរព និងសរសើរបង A អំពីរឿងរ៉ាវ Tangmo ម្នាក់ៗឃើញហើយមានអារម្មណ៍សោកសៅជាខ្លាំង ប៉ុន្តេពេលខ្លះគាត់មិនគួរលូកលាន់រឿងគេពេកទេ។ ស្តាប់គាត់ដូចជាភ្នែករបស់គាត់បានឃើញផ្ទាល់ថា Pook និង Matt ធ្វើអីគ្នាកំបាំងភ្នែកមហាជនពិតៗ។ សូមស្តាប់គាត់ម្តងទៀត កុំជឿ១០០ភាគរយ។ ដឹងថាឈឺចាប់ដែល Aum បែកគ្នា តែត្រូវមើលផងដែរថា ពួកគេបានស្គាល់គ្នាយូរមកហើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនបញ្ចេញមតិព្រាត ក្រោយឃើញឃ្លិប Matt និងសង្សារហៃសូ Aum ចាប់ដៃគ្នាក្នុង ពិធីជប់លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


