ជីវិតកម្សាន្ដ
តួឆ្នាស Ice Apitsada បញ្ចេញរូបភាពសម្រាលកូនស្រីដំបូង
នៅទីបំផុតតួឆ្នាសឆ្នើមនាង Ice Apitsada សម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ កាលពីថ្ងៃ១០ ខែមករាឆ្នាំ២០២៣ម្សិលមិញនេះ ខណៈស្វាមីនាងដែលមិនបានបង្ហាញអត្តសញ្ញាណក៏មានវត្តមានក្នុងបន្ទប់នោះដែរ។

តារាសម្ដែងដែលទស្សនិកជននិយមស្គាល់នាងថាជាតួកាចសឹងតែគ្រប់រឿងបានសម្រាលកូនស្រីដ៏ទ្រលុកទ្រលន់ ដោយ Ice Apitsada បានបង្ហោះរូបភាពជុំគ្រួសារព្រមជាមួយនឹងខេបសិនស្វាគមន៍កូនស្រីដំបូងថា “ជម្រាបសួរ ខ្ញុំឈ្មោះ Lea Leia ខ្ញុំចេញមកថ្ងៃទី ១០/០១/២៣ និងមានគីឡូ ៣.៥២៥”។ យ៉ាងណាមិញ បន្ទាប់ពីរូបភាពគ្រួសារបង្ហោះជាសាធារណៈ ភ្លាមៗនោះដែរអ្នកគាំទ្ររបស់នាងបានចូលមកសម្ដែងក្ដីរីករាយ និងអបអរសាទរដល់តារាសម្ដែង Ice ជាច្រើន ស្របពេលដែលហ្វេនខ្លះថាកូនស្រីដំបូងរបស់នាងមុខមាត់គួរឲ្យស្អប់និងដូចម្ដាយបេះដាក់ផងដែរ។

ដោយឡែកចំពោះតម្លៃសម្រាលកូនស្រីលើកដំបូងរបស់ Ice ពិតជាមិនធម្មតាទេនោះទេបន្ទាប់ពីតារាសម្ដែងឆ្នាស់រូបនេះបានទម្លាយការពិតថា បើជាការសម្រាលធម្មតា តម្លៃខ្ពស់បំផុតគឺ ៨២ ០០០ បាត ប៉ុន្តែបើជាការសម្រាលតម្លៃខ្ពស់បំផុតគឺ ៩៣ ០០០ បាតឯណោះ។ ដូច្នេះអាចបញ្ចាក់បានថា ស្វាមីរបស់នាងពិតជាបុគ្គលមានលុយវាល់លានត្បិតថា Ice មិនសូវជាបង្ហាញមុខគូស្នេហ៍ជាសាធារណៈក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនសរសើរ Bella ពេញៗមាត់ថា ស្អាតដូចព្រះនាងក្នុងរឿងព្រេង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


