ជីវិតកម្សាន្ដ
ក្រោយផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍ អ្នកជិតស្និទ្ធតារាស្រី Tan ចេញមកទម្លាយការពិត
បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមថាពាក់ព័ន្ធនឹងស្វាមីរបស់ Chompoo Araya អ្នកជិតស្និតជាមួយតារាសម្ដែង Tan Thanatcha បានចេញមុខបដិសេធ និងព្រមានបុគ្គលបញ្ចេញមតិផ្ដេសផ្ដាសថា កុំចេះតែនិយាយដោយគ្មានភស្តុតាងច្បាស់។

ដោយសារតែទ្រាំមិនបាននឹងការបញ្ចេញមតិអាក្រក់ៗដោយភ្ជាប់រូប Tan Thanatcha ជាមួយគូស្នេហ៍ Knot Wisarut-Chompoo ពេលនេះប្រភពជិតស្និទ្ធតារាសម្ដែងរូបនេះ ស្រាប់តែទម្លាយពីទំនាក់ទំនងរបស់ស្វាមី Chompoo ឲ្យមនុស្សគ្រប់គ្នាបានដឹងថា “ខ្ញុំសូមប្រាប់អ្នកថា ក្នុងនាមជាអ្នកខាងក្នុង ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្គាល់ស្វាមី Chompoo។ ខ្ញុំនឹងនិយាយថានេះគឺជារឿងមិនសមហេតុផលទាល់តែសោះ! គ្រប់យ៉ាងសុទ្ធតែគ្មានមូលដ្ឋានច្បាស់លាស់ តាមពិតនោះគឺគាត់ជាគ្រូបង្វឹកនៅក្នុងក្លឹបហាត់ប្រាណរបស់ស្វាមី Chompoo អ្នកអាចមើលឃើញថា គាត់តែងចុចឡាចលើរូបភាពនីមួយៗ គាត់ចូលចិត្តមនុស្សគ្រប់រូប និងតែងចុចលើគ្រប់រូបភាពទាំងអស់។ ដោយសារតែគាត់ជាចៅហ្វាយដ៏គួរឲ្យស្រឡាញ់ និងមើលថែទាំបុគ្គលិកទាំងអស់។ ក្នុងន័យនេះ សូមរំលឹកអ្នកនិយមលេងអ៊ីនធឺណិត ឲ្យចេះប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រុងប្រយ័ត្នបំផុត”។

ត្បិតថាមានការបកស្រាយពីប្រភពជិតស្និទ្ធក្ដី តែយ៉ាងណាបណ្ដាញអ៊ីនធឺណិតកំពុងសម្រុកជីកកកាយភាគីដែលពាក់ព័ន្ធទាំងអស់។ ជាពិសេសនោះគឺគ្រប់រូបភាពដែលតារាស្រី Tan Thanatcha បង្ហោះលើ IG ខណៈអ្នកជំនួញប្រាក់លាន Knot Wisarut តែងតែរីអែកជាបេះដូង ហាក់បង្ហាញពីការពេញចិត្តលើរូបនាងជាខ្លាំងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍
ចអាន៖ផ្ទុះចចាមអារ៉ាមថា ស្វាមីសេដ្ឋីក្បត់ចិត្ត Chompoo ខណៈភរិយាកំពុងនៅបារាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


