ជីវិតកម្សាន្ដ
រ៉ាប៊ី បដិសេធសំណើចង់ឲ្យចូលប្រកួត Miss Gra nd
តារាចម្រៀងកញ្ញា រ៉ាប៊ី បានដិសេធបន្ទាប់ពីមានការជម្រុញលើកទឹកចិត្តពីអ្នកគាំទ្រចង់ឲ្យនាងចូលប្រកួតក្នុងវិស័យបវរកញ្ញាកម្មវិធី Miss Grand ខណ:ដែលលោក Nawat ដែលជាប្រធាន Miss Grand International ក៏បង្ហាញតម្រុយចង់ឲ្យនាងចូលប្រកួតផងនោះ។

ដោយសារតែហេតុផលនេះហើយទើបធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រយល់ថា ប្រសិនបើ រ៉ាប៊ី សម្រេច ចិត្តចូលប្រឡងមែននោះគឺនាងអាចមានអាទិភាពខ្ពស់ក្នុងការទទួលបានជ័យជំនះ។ ប៉ុន្តែផ្ទុយពីការគិតរបស់មហាជនដោយសារចម្លើយត្រូវបានស្រីស្អាត រ៉ាប៊ី ឆ្លើយថា No…! រួចស្រេចទៅហើយ។
កញ្ញា រ៉ាប៊ី បានឆ្លើយប្រាប់អ្នកគាំទ្រកាលពីរសៀលម្សិលមិញថា «នាងខ្ញុំសូមអរគុណ Mr. Nawat ដែលពេញចិត្តសម្ថភាពនាងខ្ញុំ និងអរគុណ fan នាងខ្ញុំដែលឆាតមកជម្រុញលើកទឹកចិត្តជាច្រើន។ នាងខ្ញុំក៏ស្រលាញ់វិស័យ Miss Grand ណាស់តែស្ដាយដែលខ្ញុំរវល់ការងារច្រើនពេកខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់»។

បើតាមមតិរបស់អ្នកគាំទ្រក៏ដូចអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាថាបើ Rabe e ចូលប្រលូកវិស័យនេះ អាចនឹងដូចបវកញ្ញាថៃ Engfa Waraha ដែលជាតារាជួរមុខថៃហើយជាតារាដែលមានតម្លៃខ្លួនថ្លៃបំផុតសូម្បីតែ Aumpatc hrapa ធ្លាប់លេខ១ក៏នៅចាញ់ Engfa ដែលពីមុន Engfa ក៏ជាតារាចម្រៀងតែគាត់ក៏ឈានជើងចូលវិស័យបរកញ្ញាជាប់លំដាប់ 1st Runner Up miss grand international 2022 ក្លាយជាតារាជួរមុខថៃហើយល្បីដល់ USA ទៀត ។
ប្រភពបន្តថា មូលហេតុដោយសារលោក Nawat ម្ចាស់កម្មវិធីលំដាប់អន្តជាតិឃើញ Rabee បង្ហាញសមត្ថភាពរំាស្ទើរតែបាក់ឆាក។ គាត់ពេញចិត្តខ្លាំងណាស់ថែមទាំងចង់ដឹងអាយុគាត់ទៀតជាផ្លូវដែលមានសង្ឃឹម៥០ភាគរយបាត់ទៅហើយប្រសិនបើ Rabee ហ៊ានឡើងឆាកអន្តជាតិមួយនេះ។ តែត្រង់ថាទៅមួយ show របស់ Rabee ស៊ី ៥០០០ ដុល្លារពិបាកដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


