ជីវិតកម្សាន្ដ
រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន
អស់ភាពអត់ធ្មត់ តារាចម្រៀងសាច់ខ្ចីកញ្ញា រ៉ាប៊ី បានទម្លាយជាសាធារណ: នូវអត្តសញ្ញាណបុរសម្នាក់ដែលបានរិះគន់និងប្រមាថដល់កិត្តិយសរបស់ខ្លួន លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្មីៗកន្លងមកនេះ។ ទង្វើនេះ រ៉ាប៊ី ថាជារឿងមិនអាចទទួលយកបានទេ។

ប្រតិកម្មរបស់តារាចម្រៀងល្បីឈ្មោះកញ្ញា រ៉ាប៊ី ពេលនេះ គឺបន្ទាប់ពីមានការវែកញែកនិងរិះគន់ពីសំណាក់បុរសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhang Chhen ដោយបានប្រើពាក្យពេចន៍មិនសមរម្យ ដោយការរិះគន់ និងប្រមាថមកលើខ្លួន។

បន្ទាប់ពីមានការរិះគន់ និងប្រមាថមកលើរូបនាង នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កញ្ញា រ៉ាប៊ី បានទម្លាយរូបភាព អមជាមួយខ្លឹមសារថា កញ្ញា និងបុគ្គលរូបនោះ មានការឈ្លោះឆ្លងឆ្លើយគ្នា រហូតដល់ភាគីខាងបុរសនោះ blocked កញ្ញាតែម្តង។ កញ្ញាបន្តថា ការបង្ហាញអត្តសញ្ញាណបុគ្គលរូបនេះគឺដើម្បីចងចាំមុខទុកទៅថ្ងៃក្រោយ។

ទោះបីយ៉ាងណា បណ្តាអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ក៏បានលើកទឹកចិត្តដល់នាង និងយល់ថា ជារឿងដែលមិនគួរកើតមានទៀតទេ។
គួរកត់សម្គាល់ថា ទីផ្សារចម្រៀងរបស់កញ្ញា រ៉ាប៊ី បច្ចុប្បន្ន នៅតែមានសន្ទុះហក់ឡើង និងមានទីផ្សាច្រើនក្នុងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគុំតន្ត្រីនានានៅតាមបណ្តាខេត្ត។ ម្យ៉ាងទៀត រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំ ពិសេសគឺក្រុមយុវវ័យតែម្តង៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


