ជីវិតកម្សាន្ដ
រ៉ាប៊ី បញ្ជាក់ពីមូលហេតុច្បាស់ មិនមានបទចម្រៀងចេញក្នុងផលិតកម្មដូចមុន
ដោយមានការសួរនាំពីអ្នកគាំទ្រមួយចំនួនម្ចាស់បទ “រាំញ័រ” កញ្ញា រ៉ាប៊ី បានចេញមកទម្លាយប្រាប់នូវមូលហេតុដែលមួយរយៈចុងក្រោយនាងមិនមានបទចម្រៀងចេញនៅក្នុងផលិតកម្មខណៈនាងបញ្ជាក់ថា បច្ចុប្បន្នខ្លួនជាតារាឯករាជ្យពុំស្ថិតនៅក្នុងផលិតកម្មណាមួយទៀតទេ។

បើតាមការសង្កេតឃើញពីទីផ្សារចម្រៀងសព្វថ្ងៃរបស់តារាស្រីរូបស្រស់ កញ្ញា រ៉ាប៊ី បច្ចុប្បន្នហាក់នៅតែមានសន្ទុះហក់ឡើង និងមានទីផ្សារច្រើនក្នុងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគុំតន្ត្រីនានានៅតាមខេត្ត។ ម្យ៉ាងទៀតសម្មភាពនេះ រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំពិសេសគឺក្រុមយុវវ័យ។
ចំពោះការរក្សាបានទីផ្សារគាំទ្រ និងប្រជាប្រិយភាពពីសំណាក់កញ្ញា រ៉ាប៊ី នាពេលនេះ ព្រោះរាល់ការចេបទចម្រៀងរបស់នាងនីមួយៗបានតម្រូវចិត្តអ្នកគាំទ្រ។ ដោយឡែកអ្វីដែលអ្នកគាំទ្រ និងទស្សនិកជនចាប់ អារម្មណ៍ទៀតនោះស្រាប់តែកញ្ញា រ៉ាប៊ី បានប្រកាសខ្លួនថា ជាតារាចម្រៀងឯករាជ្យ។

កញ្ញា រ៉ាប៊ី បាននិយាយឲ្យដឹងដូច្មេះថា” នាងខ្ញុំឃើញមាន fans គាត់បានសួរមក Channel Cambodia News Feed ជាច្រើនថា អត់ឃើញចេញបទក្នុងផលិតកម្ម ថ្ងៃនេះនាងខ្ញុំឆ្លើយបានថា នាងខ្ញុំជាតារាឯករាជ្យតាំងពីបទ(ស្រារាំ) មកម្លេះគ្រាន់តែកាលៈទេសៈខ្លះមិនអាចឆ្លើយភ្លាមៗបាន thank you all my beloved fans” ។
តារាចម្រៀងកញ្ញា រ៉ាប៊ី បាននិយាយបន្ថែមទៀតថា នាងកំពុងតែត្រៀមចេញបទថ្មីផ្ទាល់ខ្លួនក្នុងពេលឆាប់ៗផងដែរ ដោយក្នុងនោះនាងបានសួរទៅកាន់អ្នកគាំទ្រថា ចង់ស្ដាប់បទថ្មីអត់ចាស ចំណងជើងវិភាគបែកខ្ទិះទៀតហើយ។

តាមការកត់សម្គាល់ម្ចាស់បទ “មានស្រែ ” កញ្ញា រ៉ាប៊ី បច្ចុប្បន្នកំពុងសាងប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួនតាមរយៈបទចម្រៀងថ្មីៗញ៉ាក់កន្ទ្រាក់អារម្មណ៍បំពេញតាមតម្រូវការរបស់អ្នកគាំទ្រគ្រប់វ័យពិសេសគឺមិត្តៗយុវវ័យ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


