ជីវិតកម្សាន្ដ
រ៉ាប៊ី បដិសេធ ក្រោយធ្លាយដំណឹងជិតចូលរោងការ
ម្ចាស់បទ “រាំញ័រ” កញ្ញា រ៉ាប៊ី ថ្មីៗនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលបន្ទាប់ពីមានដំណឹងសង្ស័យថា តារាស្រីរូបស្រស់ រ៉ាប៊ី ទំនងជិតចូលរោងការជាមួយកំលោះសង្ហាកីឡាករបាល់ទាត់ Nick Taylor។

ដំណឹងនេះបានបង្កការចាប់អារម្មណ៍ និងមានការចែករំលែកជាហូរហែនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយដាក់ការសង្ស័យលើតារាចម្រៀងសាច់ខ្ចីកញ្ញា រ៉ាប៊ី កំពុងត្រៀមចូលរោងការស្ងាត់ទៀតផង ។ ប៉ុន្តែយ៉ាងណា ក្រោយមានដំណឹងនេះសាមីខ្លួន រ៉ាប៊ី បានឆ្លើយបដិសេធន៍មិនមែនជាការពិតទេ។
តារាចម្រៀងកញ្ញា រ៉ាប៊ី បានឆ្លើយបញ្ជាក់ច្បាស់ៗដោយខ្លីទៅកាន់ការសង្ស័យរបស់ទស្សនិកជនថា “អ្នកថា រ៉ាប៊ី ជិតការគឺខុសហើយ ការហើយៗគឺការក្នុងហ្នឹងឯង (សម្ដែង)”។ ប្រតិកម្មឆ្លើយតបរបស់ រ៉ាប៊ី ខាងលើនេះបន្ទាប់ពីមានការចែករំលែករូបភាព និងវីដេអូស្និទ្ធស្នាលជាមួយកីឡាករបាល់ទាត់ Nick Taylor ក្នុងសកម្មភាពសម្ដែងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយកាលពីថ្មីៗកន្លងទៅ។

តាមការកត់សម្គាល់ម្ចាស់បទ “មានស្រែ” កញ្ញា រ៉ាប៊ី បច្ចុប្បន្នកំពុងសាងប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួនតាមរយៈបទចម្រៀងថ្មីៗញាក់កន្ទ្រាក់អារម្មណ៍បំពេញតាមតម្រូវការរបស់អ្នកគាំទ្រគ្រប់វ័យ។ ម្យ៉ាងទៀតបើសង្កេតមើលពីទីផ្សារចម្រៀងសព្វថ្ងៃរបស់នាង គឺកាន់តែមានសន្ទុះហក់ឡើង និងមានទីផ្សារច្រើនក្នុងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានានៅតាមខេត្ត។

ការរក្សាបានទីផ្សារគាំទ្រ និងប្រជាប្រិយភាពពីសំណាក់កញ្ញា រ៉ាប៊ី នេះក៏ព្រោះរាល់ការចេញបទចម្រៀងរបស់នាងនីមួយៗបានតម្រូវចិត្តអ្នកគាំទ្រ។ ជាក់ស្ដែង ដូចជាបទ “មានស្រែ២” និងបទ “រាំញ័រ” នាអំឡុងពិធីចូលឆ្នាំនេះជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


