ជីវិតកម្សាន្ដ
រ៉ាប៊ី ប្រកាសចង់ជ្រើសដៃគូចម្រៀងឆាប់ៗនេះ ក្រោយចេញចម្រៀង ១០បទ ភាគច្រើន ៩បទផ្ទុះខ្លាំង
ខណ:ដែលមានការចាប់អារម្មណ៍ ក៏ដូចមានការវែកញែកក្រោយតារាចម្រៀង រ៉ាប៊ី ចេញបទថ្មី “ដាក់ចូលអត់បង” ដោយក្នុងនោះក៏មានការគាំទ្រ និងខ្លះទៀតយល់ថាអត្ថន័យបទនេះមានអត្ថន័យស៊ីជម្រៅនោះ ស្រាប់តែសាមុីខ្លួនអះអាងថានាងចេញចម្រៀង ១០គឺបទភាគច្រើន៩បទផ្ទុះខ្លាំង។


ជាការពិតសម្រាប់ទីផ្សារចម្រៀងរបស់កញ្ញា រ៉ាប៊ី បច្ចុប្បន្ននៅតែមានសន្ទុះហក់ឡើង និងមានទីផ្សារច្រើនក្នុងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានានៅតាមខេត្តនានា។ ម្យ៉ាងទៀតសម្មភាពនេះ រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំពិសេសគឺក្រុមយុវវ័យតែម្តង។
ទន្ទឹមគ្នានេះកាលពីថ្មីៗតារាស្រីសម្បូរសាច់ដើមទ្រូង រ៉ាប៊ី បានចេញស្នាដៃបទថ្មីរបស់ខ្លួន “ចង់ដាក់ស្នេហ៍អូនដាក់ចូលអត់បង?” បង្កការចាប់អាប់អារម្មណ៍និងមានសន្ទុះការគាំទ្រច្រើនគួរសមពីសំណាក់មិត្តយុវវ័ យខណ:នាងក៏បានប្រកាសត្រៀមចេញបទថ្មីឆាប់ៗខាងមុខផងដែរ។
រ៉ាប៊ី បាននិយាយថាដោយសារបទ រ៉ាប៊ី ចេញ១០បទភាគច្រើនផ្ទុះ៩បទដូច្នេះឆាប់ៗនេះនាងខ្ញុំនឹងរើសបង ប្អូនហ្វេនដែលចង់ក្លាយជាតារាចម្រៀងបែបសម័យ ចេះច្រៀងនឹងរាំអោយមានឱកាសច្រៀងជាមួយខ្ញុំអា ចរកចំនូលបានរាប់មុឺនក្នុង១ខែ។
តារាស្រីរូបនេះបន្ថែមថាអរគុណបងប្អូនហ្វេន រ៉ាប៊ី ដែ លគាំទ្ររាល់បទ រ៉ាប៊ី ចុងខែនេះចេញ១បទទៀតតួប្រុសជួលពីអាមេរិកមកថតតែចង់ឲ្យហ្វេនដាក់ចំណងជើងឲ្យ កុំឲ្យ រ៉ាប៊ី ដាក់ទៅផ្អើលទៀត។ ម្ចាស់បទ “រាំញ័រ” រ៉ាប៊ី មុននេះ ទម្លាយប្រាប់នូវមូលហេតុដែលមួយរយ:ចុងក្រោយ នាងមិនមានបទចម្រៀងចេញនៅក្នុងផលិតកម្ម ខណ:នាងបញ្ជាក់ថាបច្ចុប្បន្នខ្លួនជាតារាឯករាជ្យពុំស្ថិតនៅក្នុងផលិតកម្មណាមួយទៀតទេ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


