ជីវិតកម្សាន្ដ
អេង ស្រីនូ សម្ញែងសម្រស់សិចស៊ី ធ្វើឲ្យមានមតិរិះគន់ និងសរសើរ
នេះពុំមែនជាលើកទី ១ ទេ ដែលបវរកញ្ញារូបស្រស់ កញ្ញា អេង ស្រីនូ បានធ្វើឲ្យអ្នកគាំទ្រមាន ការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារាស្រីរូបនេះ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹក សម្ញែងសាច់សខ្ចីលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បង្អួតភ្នែកមហាជន។

តួយ៉ាងបើយើងសង្កេតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា អេង ស្រីនូ ជារឿយៗ នាងបានបង្ហោះភ្ជាប់រូបភាពសិចស៊ីជាបន្តបន្ទាប់ឲ្យមហាជន និងអ្នកគាំទ្របានឃើញផងដែរ។ ខណៈការបង្ហោះនោះ ក៏មានការសរសើរ និងរិះគន់ខ្លះៗដែរ។ ការបង្ហាញខ្លួនសម្ញែងរូបសម្រស់របស់កញ្ញា អេង ស្រីនូ កន្លងមក បានធ្វើឲ្យទស្សនិកជនមួយចំនួនចាប់អារម្មណ៍ទៅលើរូបរាងដ៏ស្រស់ស្រឡូនរបស់នាងថែមទៀត។

បវរកញ្ញា អេង ស្រីនូ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រ ហាក់ហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ក៏ជាលទ្ធភាពក្នុងការទាក់ទងបុរសៗ ឲ្យលង់ស្នេហ៍ទៀតផង។

សូមរម្លឹកថា អតីតបេក្ខភាពប្រឡងកម្មវិធី Miss Grand Cambodia២០២២ កញ្ញា អេង ស្រីនូ នាអំឡុងពេលមួយរយៈចុងក្រោយនេះបានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់ផ្ដើមមានការចាប់អារម្មណ៍ខ្លាំងទៅលើជីវិតរស់នៅឯកជនរបស់នាងតាមរយៈការស្លៀកពាក់តុបតែងខ្លួនស៊ីវិល័យយ៉ាងស្រស់ស្អាត។

រឿងដែលគេកត់សម្គាល់ទៀតនោះ ស្រីនូ ក៏បានប្រែក្លាយមុខមាត់ថ្មីខុសប្លែកកាលកន្លងមក ដោយការនិយមស្លៀកពាក់បង្ហាញភាពសិចស៊ីថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្អួតភ្នែកអ្នកគាំទ្រជាបន្តបន្ទាប់។ ត្រង់ចំណុចដ៏រសើបនេះ ក៏មានការបញ្ចេញទស្សនៈខុសគ្នាមួយចំនួនរបស់អ្នកគាំទ្រ ដោយខ្លះសរសើរលើរូបសម្ផស្សដ៏ស្រស់ស្រឡូនរបស់នាង ចំណែកខ្លះទៀតបានធ្វើការរិះគន់ថា ទង្វើនេះហាក់មិនសក្ដិសមទេ។

ឆ្លើយប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទពេលកន្លងមក ស្រីស្អាត អេង ស្រីនូ បាននិយាយថា ចំពោះបញ្ហានេះ នាងក៏ដឹងដែរថា នឹងរងការរិះគន់មិនពេញចិត្ត ប៉ុន្តែសម្រាប់ខ្លួននាងផ្ទាល់ គឺមិនដែលខ្វល់ទៅលើរឿងបែបនេះទេ (រិះគន់) ព្រោះថាយើងម្នាក់ មិនអាចទៅផ្គាប់ចិត្តតម្រូវតាមចិត្តមនុស្សមួយប្រទេសបានទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


