ជីវិតកម្សាន្ដ
ស្រីស្អាត អេង ស្រីនូ ប្ដូរពីការស្លៀកពាក់សិចស៊ី មកគ្រងឈុតសម័យបុរាណ អារម្មណ៍រំភើបខ្លាំង
កន្លងមកធ្លាប់តែឃើញតារាម៉ូឌែល អេង ស្រីនូ ស្លៀកពាក់សិចស៊ីបែបនារីសម័យសម្ញែងនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ បង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ ប៉ុន្តែអ្វីដែលប្លែកភ្នែកពេលនេះ គេឃើញស្រីស្អាត អេង ស្រីនូ បានប្តូរឥរិយាបថដោយការគ្រងឈុតសម័យបុរាណយ៉ាងទន់ភ្លន់ និងស្រស់ស្អាត ទាក់ភ្នែកមហាជន។

កញ្ញា អេង ស្រីនូ បានប្រាប់កម្ពុជាថ្មីតាមបណ្ដាញសង្គមតេឡេក្រាមឲ្យដឹងថា នេះជាឈុតច្នៃប្រឌិតបែបស្រមើស្រមៃ បង្ហាញពីតថភាពមួយនាសម័យលង្វែក(ព្រះបរមរាជិនី វរភ័ក្របុទុមបុស្បា រាជវាំង ត្រឡែង កែងឆ្នាំ ១៥៦៥) ក្នុងរជ្ជកាលព្រះបាទចន្ទ័រាជា ព្រះរាជិនី គង់នៅក្នុងព្រះរាជដំណាក់ នារីរតន៍សោភា។

កញ្ញា អេង ស្រីនូ បាននិយាយទៀតថា “ជាធម្មតាខ្ញុំស្រលាញ់របៀបការស្លៀកពាក់បុរាណអញ្ចឹង ហើយពេលបានថតក្នុងទម្រង់បែបនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំង”។ នាងបន្តថា ពេលយើងស្លៀកពាក់ឈុតបុរាណ ហើយនឹងសម័យ ព្រមទាំងឈុតកូនក្រមុំ មានអារម្មណ៍ខុសប្លែកដាច់ពីគ្នា ព្រោះពេលស្លៀកឈុតបុរាណអញ្ចឹងទៅ គឺមានអារម្មណ៍រំភើបខុសប្លែកពីមុនដែលយើងធ្លាប់តែស្លៀកពាក់បែបសម័យសិចស៊ី ឬជាឈុតកូនក្រមុំ។

សូមរម្លឹកថា អតីតបេក្ខភាពប្រឡងកម្មវិធី Miss Grand Cambodia២០២២ កញ្ញា អេង ស្រីនូ នាអំឡុង ពេលមួយរយៈចុងក្រោយនេះបានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចាប់ផ្ដើមមានការចាប់អារម្មណ៍ខ្លាំងទៅលើជីវិតរស់នៅឯកជនរបស់នាង តាមរយៈការស្លៀកពាក់តុបតែងខ្លួនស៊ីវិល័យយ៉ាងស្រស់ស្អាត។

រឿងដែលគេកត់សម្គាល់ទៀតនោះ ស្រីនូ ក៏បានប្រែក្លាយមុខមាត់ថ្មីខុសប្លែកកាលកន្លងមក ដោយការនិយមស្លៀកពាក់បង្ហាញភាពសិចស៊ីថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្អួតភ្នែកអ្នកគាំទ្រជាបន្តបន្ទាប់។ ត្រង់ចំណុចដ៏រសើបនេះ ក៏មានការបញ្ចេញទស្សនៈខុសគ្នាមួយចំនួនរបស់អ្នកគាំទ្រ ដោយខ្លះសរសើរលើរូបសម្ផស្សដ៏ស្រស់ស្រឡូនរបស់នាង ចំណែកខ្លះទៀតបានធ្វើការរិះគន់ថា ទង្វើនេះហាក់មិនសក្ដិសមទេ។

ឆ្លើយប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទពេលកន្លងមក ស្រីស្អាត អេង ស្រីនូ បាននិយាយថា ចំពោះបញ្ហានេះ នាងក៏ដឹងដែរថា នឹងរងការរិះគន់មិនពេញចិត្ត ប៉ុន្តែសម្រាប់ខ្លួននាងផ្ទាល់ មិនដែលខ្វល់ទៅលើរឿងបែបនេះទេ (រិះគន់) ព្រោះថា យើងម្នាក់មិនអាចទៅផ្គាប់ចិត្ត តម្រូវតាមចិត្តមនុស្សមួយប្រទេសបានទេ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


