Connect with us

ជីវិតកម្សាន្ដ

កូនប្រុសតារាកំប្លែងហុងកុង Richard Ng ទម្លាយរឿងឪពុកចង់ធ្វើអត្តឃាតដោយសារជំងឺតម្រងនោមរ៉ាំរ៉ៃ

បានផុស

នៅ

លោក Richard Ng Yiu Hon តារាកំប្លែងហុងកុងដែលធ្លាប់ដើរតួក្នុងរឿងល្បីៗដូចជា រឿងក្រោមដំបូលតែមួយ និងតារាសំណាង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ ក្នុងវ័យ ៨៤ ឆ្នាំដោយសារគាំងបេះដូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដល់ថ្ងៃទី០៧ ខែឧសភា កូនប្រុសរបស់គាត់ឈ្មោះ Carl Ng ជាតារាសម្ដែងនិងម៉ូដែលបានទម្លាយបញ្ហា Richard ជាឪពុកធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនតាមគណនី Instagram ថា “ខ្ញុំបានទៅក្បែរគ្រែរបស់គាត់ពេលព្រឹកក្នុងខែមេសា ដើម្បីដាស់ឲ្យគាត់មកពិសាអាហារពេលព្រឹក គាត់ស្វាគមន៍ខ្ញុំដោយនិយាយថា “ពុកព្យាយាមធ្វើអត្តឃាតយប់មិញ តែមិនបានសម្រេច” ខ្ញុំក៏តបថា “ប្រហែលជាគួរសាកអ្វីដែលពុកពូកែដូចជារស់រានមានជីវិតវិញ” ពួកយើងសើចទាំងដឹងក្នុងចិត្តស្រាប់” ។

Carl បន្ត “ដូចជាអ្វីគ្រប់យ៉ាងក្នុងជីវិត សំណើច ទុក្ខព្រួយ សេចក្ដីរីករាយ ឬ ភាពភ័យខ្លាច យើងនឹងងាកទៅក្រោយជាមួយនឹងការស្ដាយក្រោយ ជួនកាលក៏សប្បាយចិត្តនិងចងចាំ ណាមួយវានឹងកន្លងផុតទៅ” ។

ដោយឡែកការមើលមុខសពជាលើកចុងក្រោយត្រូវធ្វើឡើងតាំងពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែឧសភា វេលា​ម៉ោង ​២ ​រសៀល នៅ​សាល​បុណ្យ​សព​សកល​ក្នុង​ទីក្រុង Hung Hom ព្រមទាំងអនុញ្ញាតជាសាធារណៈទៀតផង ៕

ប្រភព ៖ 8days

ចុចអាន ៖ តារាកំប្លែងហុងកុង Richard Ng ទទួលមរណភាពក្នុងវ័យ ៨៤ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម