ជីវិតកម្សាន្ដ
ភស្តុតាងថ្មីបង្ហាញថា Rosé ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Kang Dong Won
កាលពីខែមុន Rosé សមាជិកក្រុម BLACKPINK និងតារាសម្ដែង Kang Dong Won ធ្លាប់រងពាក្យចចាមអារ៉ាមថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា បន្ទាប់ពីគេថតរូបអ្នកទាំងពីរអង្គុយក្បែរគ្នាក្នុងពិធីជប់លៀងជាមួយអតីតនាយកប្រតិបត្តិ Burberry Riccardo Tisci ។

ក្រោយពាក្យចចាមអារ៉ាមបានចែកផ្សាយយ៉ាងផុសផុល សាមីខ្លួនបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានទាំងនោះជាព័ត៌មានក្លែងក្លាយ ហើយបានស្នើឱ្យអ្នកនិយមលេងអ៊ីនធឺរណិតបញ្ឈប់ការផ្សព្វផ្សាយ ព្រោះជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានច្បាស់លាស់។

ទើបតែថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺរណិត ចាប់បានភស្តុតាងថ្មី ដែលបញ្ជាក់ថា ពាក្យចចាមអារ៉ាមពីមុន អាចជារឿងពិត។ ភស្តុតាងទាំងនោះរួមមាន ការចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នា និងនៅទីក្រុងតែមួយជាមួយគ្នារបស់ Rosé និង Kang Dong Won ។ មិនតែប៉ុណ្ណោះ គេរកឃើញថា ចំណូលចិត្តដើរលំហែររបស់តារាទាំងពីរមានភាពដូចគ្នាទាំងបរិយាកាស និងទីកន្លែងកម្សាន្ត។ ទស្សនិកជនថែមទាំងឃើញអ្នកទាំងពីប្រើខ្សែកដូចគ្នា ដែលគេសង្ស័យថា វាវត្ថុបញ្ចាំស្នេហ៍ផងដែរ។
យ៉ាងណាមិញ ចំពោះការណាត់ជួបរបស់ Rosé និង Kang Dong Won ជារឿងពិតឬយ៉ាងណា នៅមិនទាន់មានអ្នកធានា ១០០ភាគរយនោះទេ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jungkook បង្ហើបថា ខ្លួននឹងចូលបំពេញកាតព្វកិច្ចយោធាឆាប់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


