ជីវិតកម្សាន្ដ
Engfa បង្ហោះរូបឈរក្បែរម៉ូតូ ត្រូវទស្សនិកជនសរសើរថាសង្ហា
បវរកញ្ញា Engfa Waraha បានបង្ហោះរូបភាពក្នុងឈុតថ្មី ដោយស្លៀកសំលៀកបំពាក់កីឡាមិនស៊ិចស៊ីដូចរាល់ដង ខណៈទស្សនិកជនជាច្រើនចូលទៅបញ្ចេញមតិលើនាងព្រោងព្រាតថាសង្ហាខ្លាំង។

អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិសម្ដែងការចាប់អារម្មណ៍ចំពោះការបង្ហាញខ្លួនរបស់អតីតម្ចាស់មកុដ Miss Grand Thailand 2022 នៅពេលនាងឈរក្បែរម៉ូតូធំថាជាបុរសសង្ហា។ មិនត្រឹមប៉ុណ្ណឹង សម្រស់របស់នាងបានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ជាពិសេសនៅឯប៉ែកទីផ្សារអឺរ៉ុប។
ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីទទួលជយលាភីលំដាប់រងលេខ១ នៅវគ្គផ្តាច់ព្រ័ត្រ Miss Grand International 2022 រហូតមកដល់ពេលនេះ Engfa Waraha គឺជាតារាស្រីមួយដួងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រសម្រស់ និងបណ្ដាញសារព័ត៌មានធំៗ។ ជាមួយគ្នានោះ នាងទទួលបានជោគជ័យខ្លាំងក្នុងការរកចំណូលនិងផ្សព្វផ្សាយសកម្មភាពពាណិជ្ជកម្មឲ្យស្ថាប័ន MGI ក្នុងសម័យកាលរបស់នាង ដែលនេះជារឿងកម្រមួយសម្រាប់រាជិនីសម្រស់មុនៗដែលសម្រេចបានជោគជ័យ។
សូមបញ្ចាក់ដែរថា បវរកញ្ញា Engfa Waraha និងម្ចាស់ជ័យលាភីលេខ៥ Miss Grand Thailand 2022 បវរកញ្ញា Charlotte Austin បានធ្វើដំណើរកម្សាន្តទៅសហរដ្ឋអាមេរិកជាមួយលោក Nawat ដើម្បីរៀបចំកម្មវិធីប្រគំតន្ត្រីនៅអាមេរិក ដោយរូបនាងបានស្លៀកសំលៀកបំពាក់ស៊ិចស៊ីយ៉ាងចាស់ដៃ ហើយថែមទាំងរកចំណូលបានច្រើនជាងនៅប្រទេសថៃទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រឲ្យលុយដុល្លារទៅ Engfa កាន់ទាំងដៃៗ ពេលប្រគំតន្ត្រីនៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


