ជីវិតកម្សាន្ដ
ទោះមិនទទួលលទ្ធផលល្អ ព្រះកាយច័ន្ទ សប្បាយចិត្តបានបំពេញបំណងឪពុកដែលចែកឋាន
ជាការពិតទោះមានឈ្មោះជាអ្នកសិល្បៈល្បីនៅលើវិស័យភាពយន្ត តែ ព្រះកាយច័ន្ទ នៅតែបង្ហាញខ្លួនដោយចូលរួមប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ៣ដើម្បីសម្រេចក្ដីបំណងមួយនេះ។

ការបង្ហាញវត្តមានរបស់តារាសម្ដែងចាស់វស្សា កញ្ញា ព្រះកាយច័ន្ទ នៅលើឆាក នៃការប្រឡងលំដាប់ថ្នាក់ពិភពលោកមុននេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ពិសេសនិយមតាមដានវិស័យប្រឡងចម្រៀងនៅកម្ពុជា មានក្ដីរំភើប ថែមទាំងភ្ញាក់ផ្អើលខ្លាំងផងដែរ។ ប៉ុន្តែអ្វីដែលសោកស្ដាយ ព្រះកាយច័ន ពុំទទួលបានលទ្ធផលល្អទេ ពោលគឺមិនទទួលបានកៅអីឆ្លងទៅវគ្គបន្តទេ។

ថ្វីត្បិតស្រីស្អាត ព្រះកាយច័ន្ទ មិនអាចឈ្នះឆ្លងទៅវគ្គបន្តនៅក្នុងការប្រឡងនេះក្ដី តែនាងបានបំពេញតាមបំណងលោកឪពុកដែលចែកឋានរួចហើយ។ ម្យ៉ាងទៀត នាង ក៏ទទួលយកនូវលទ្ធផលនេះដោយការសប្បាយចិត្ត និងចាត់ទុកជាបទពិសោធន៍ ហើយខិតខំបន្តទៀត។ សំខាន់នាងបានបំពេញបំណងឪពុកហើយ ជាប់មិនជាប់ វាជារឿងធម្មតាក្នុងការប្រឡង។

ក្នុងនោះ ព្រះកាយច័ន្ទ ក៏បានសូមសំណូមពរចំពោះអ្នកគាំទ្រកុំបញ្ចេញមតិអវិជ្ជមាន ឬពាក្យមិនសមរម្យចំពោះកម្មវិធី ឬគណៈកម្មការ ព្រោះនាងយល់ថា អ្នកទាំងអស់គ្នាសោកស្ដាយ ប៉ុន្តែវាមិនពិបាកទេដែលយើងទទួលយកការពិត។ នាងនៅតែរីករាយជាមួយសកម្មភាព និងលទ្ធផល កាលពីយប់មិញ ហើយអារម្មណ៍ថាបរាជ័យដោយភាពស្រស់ស្អាត បរាជ័យដោយសេចក្ដីថ្លៃថ្នូរ និងទទួលក្ដីស្រឡាញ់បានយ៉ាងច្រើនពីមហាជន។

សូមបញ្ជាក់ថា ព្រះកាយច័ន្ទ បានចូលប្រឡូកក្នុងសិល្បៈនាអំឡុងឆ្នាំ ២០១១ ខណៈទស្សនិកជនស្គាល់នាងដំបូងតាមរយៈការធ្វើជាពិធីការិនី និងសម្ដែងភាពយន្តជាច្រើនរួមមាន “ផ្ការីកក្នុងចិត្ត” របស់ CTN និងរឿង”ភ្លើងព្យាបាទ” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ជាដើម។ បច្ចុប្បន្ន ព្រះកាយច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួនដែលនាងបើកបង្រៀនក្មេងៗជំនាន់ក្រោយលើអាជីពសិល្បៈស្ទើរគ្រប់ទម្រង់៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


