ជីវិតកម្សាន្ដ
កីឡាករគុនខ្មែរ ព្រំ សំណាង ចុះកុងត្រា ២ ឆ្នាំ បន្ថែមអាជីពជាតារាចម្រៀង
អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើល ខណៈសុខៗស្រាប់តែមានការទម្លាយដំណឹងថា កីឡាករគុនខ្មែរដ៏ល្បីឈ្មោះគឺ លោក ព្រំ សំណាង បានចុះកុងត្រារយៈពេល ២ ឆ្នាំ បន្ថែមអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្មមួយ។

ចំពោះដំណឹងនៃការប្រកាសបន្ថែមអាជីពច្រៀងពីសំណាក់កីឡាករ ព្រំ សំណាង បានកំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់ៗគ្នា ខណៈមានការសួរនាំ និងចង់ដឹងថាតើជាការពិតឬយ៉ាងណា?
ផេកឈ្មោះ «Bong Plerng Media» បានអះអាងថា កីឡាករ ព្រំ សំណាង ពិតជាបានចុះកុងត្រារយៈពេល ២ ឆ្នាំ ដើម្បីបន្ថែមអាជីពក្លាយជាតារាចម្រៀងពិតប្រាកដមែន។
ពីមុនហើយឥឡូវខុសគ្នាឆ្ងាយណាស់ នេះហើយការតស៊ូ ព្យាយាម មិនបោះបង់ ធ្វើឲ្យសម្រេចដូចក្ដីបំណង។ ក្រៅពីប្រកាសស្វាគមន៍តារាចម្រៀងថ្មីចូលមកកាន់មហាគ្រួសារ Bong Plerng Media រួមទាំងស្នើឲ្យបងប្អូនជួយឲ្យកម្លាំងចិត្តបន្ថែមទៀតនោះ ប្រភពដដែលបានលើកឡើងថា ការចាប់អាជីពចម្រៀងបន្ថែមនេះគឺជាការសម្រេចក្តីបំណងរបស់កីឡាករព្រំ សំណាង ដែលពីមុនធ្លាប់កម្សត់ និងវេទនា។

ដោយឡែកកីឡាករលោក ព្រំ សំណាង ក៏បញ្ជាក់ដែរថា ដោយសារតែការស្រលាញ់វិស័យចម្រៀងទើបលោកឆ្លៀតពេលទំនេរមកហាត់សមបទចម្រៀងបន្ថែម។ ប៉ុន្តែ លោកក៏បានស្នើទៅកាន់មហាជនដែរថា កុំខឹង ឬស្អប់រូបលោក ព្រោះលោកគ្រាន់តែឆ្លៀតពេលដើម្បីបំពេញក្តីស្រមៃប៉ុណ្ណោះ ចំណែកវិស័យកីឡា គឺលោកនៅហាត់សមឲ្យខ្លាំងដដែល៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ