កីឡា
ផ្ទុះការសរសើរខ្លាំងចំពោះការជួយសង្គ្រោះរបស់លោកគ្រូ ឃឹម សុជាតិ លើ ព្រំ សំណាង
ការភ្ញាក់ផ្អើលជាខ្លាំងនៅពេលកីឡាករទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង សន្លប់ធំក្រោមផ្លែកែងកីឡាករ អាបូលហ្វេហ្សល ដែលជាជនជាតិអ៉ីរ៉ង់ កាលយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែមានកោតសរសើរផងដែរចំពោះភាពរហ័សរហួនរបស់លោកគ្រូ ឃឹម សុជាតិ ដែលបានស្ទុះទៅជួយទ្រកីឡាករទាន់ពេលវេលាពេលដួលសន្លប់។

ជារឿងកម្រមួយដែលមិនសូវមានអ្នកណាវាយកីឡាករ ព្រំ សំណាង រហូតដល់សន្លប់ធំបែបនេះទេ ព្រោះកន្លងទៅបើទោះជាប៉ះអ្នកខ្លាំងប៉ុនណា រួមទាំង ដាវ លីឌុច ក៏មិនអាចផ្ដួលជើងខ្លាំងគុនខ្មែររូបនេះឈានដល់សន្លប់ធំនោះឡើយ។ អ្នកគាំទ្រដែលបានទស្សនាលើការ Live និងទស្សនាវីដេអូដែល ព្រំ សំណាង ប្រកួតនោះគឺបានសរសើរលោកគ្រូ ឃឹម សុជាតិ ជាខ្លាំង បន្ទាប់ពីលោកធ្វើចលនាបានលឿនស្ទុះទៅទ្រកីឡាករមិនឲ្យដួលបោកលើកម្រាល។ មួយវិញទៀតក៏បានសរសើរការសម្រេចចិត្តបានលឿនគ្រវីដៃបញ្ចប់ការប្រកួតភ្លាមៗ និងផ្ដល់សញ្ញាដល់គ្រូពេទ្យឲ្យឡើងមកសង្គ្រោះបឋមដល់កីឡាករ ព្រំ សំណាង នៅពេលនោះ។
យ៉ាងណាការសរសើរទៅដល់លោកគ្រូ ឃឹម សុជាតិ នេះក៏មិនមែនជាលើកទី១ ដែរសម្រាប់លោកគ្រូ ពីព្រោះកន្លងទៅរាល់ការប្រកួតធំៗគឺលោកតែងតែបំពេញភារកិច្ចយ៉ាងម៉ត់ចត់ល្អ ពិសេសរក្សាភាពរហ័សរហួននៅពេលឡើងចាប់ការប្រកួតតែម្ដង ការចាប់បំបែក ការរាប់កីឡាករ បញ្ឈប់ និងការសង្គ្រោះជាដើម។

រកីឡាករ ព្រំ សំណាង
ថ្លែងក្នុងកិច្ចសម្ភាសមួយក្រោយបញ្ចប់ការប្រកួត លោក ឃឹម សុជាតិ លើកឡើងថា ប្រសិនបើបណ្ដោយឲ្យកីឡាករ ព្រំ សំណាង ដួលបោកក្បាល និងកម្រាល ភ្លាមៗនៅពេលនោះអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទៅ ៧០ ឬ ៨០%។ ព្រោះ ព្រំ សំណាង ចូលមួយកែងនោះគឺពេញ និងសន្លប់ឈរទៅហើយ បើទោះជាបញ្ចប់ការប្រកួតហើយក្ដី ស្មារតីនៅមិនទាន់ល្អប្រសើរវិញ។ ដូច្នេះបើដួលបោកក្បាល និងកម្រាលទៀតនោះអាចនឹងមានការប៉ះពាល់ខ្លាំង។ លោកសប្បាយចិត្តដែរនៅពេលនោះបានជួយសង្គ្រោះ ព្រំ សំណាង បានមិនឲ្យមានបញ្ហាធ្ងន់ធ្ងរ។

រូបភាពលើផេកលោក ឃឹម សុជាតិ-Official
បញ្ជាក់ដែរថា កាលពយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ កីឡាករ ព្រំ សំណាង ចាញ់ដោយសន្លប់ធំក្រោយចូលកែងបករបស់អ្នកប្រដាល់ជនជាតិអ៉ីរ៉ង់ អាបូលហ្វេហ្សល នៅទឹកទី២ លើសង្វៀនប្រកួតរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលរៀបចំឡើងនៅក្នុងផ្សារ ជីប ម៉ុង ២៧១៕
អត្ថបទ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


