កីឡា
ឡុង សុវណ្ណឌឿន ប្រាប់ថា រីករាយប៉ះ ព្រុំ សំណាង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃនេះ
កីឡាករប្រដាល់គុនខ្មែរ ឡុង សុវណ្ឌឌឿន ត្រូវប៉ះជើងខ្លាំង ព្រុំ សំណាង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» នៅពេលរង់ចាំលើកដៃ ក្រោយដឹងថា ដៃគូបានបោះបង់ចោលការប្រកួត ឡុង សុវណ្ណឌឿន បាននិយាយថា រូបគេសប្បាយរីករាយណាស់ដែលបានជួប ព្រុំ សំណាង ជាថ្មី។ ទោះបីជាលទ្ធផលឈ្នះ ឬចាញ់ ក៏លោកសប្បាយរីករាយក្នុងការប្រកួត ពីព្រោះក្នុងនាមជាកីឡាករត្រូវចូលរួមប្រកួត និងបំពេញកាតព្វកិច្ចក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ។
ឡុង សុវណ្ណឌឿន បានប្រាប់ថា លោកបានជួប ព្រុំ សំណាង ៣លើកហើយ ប៉ុន្តែមិនដែលឈ្នះឡើយ។ សម្រាប់ការជួបគ្នាលើកនេះគួរឲ្យស្តាយណាស់ដែលមិនបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករណាឈ្នះនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករណាចាញ់ទទួលបានត្រឹមមេដាយសំរិទ្ធ។

នៅពេលសួរថា តើអ្វីជាចំណុចខ្លាំងរបស់ ព្រុំ សំណាង? ឡុង សុវណ្ណឌឿន បានឆ្លើយថា ព្រុំ សំណាង មានកាយសម្បទាធំខ្ពស់ ដៃជើងវែង ដូច្នេះពិបាកវ៉ៃឲ្យត្រូវគាត់ណាស់។ ម្យ៉ាងវិញទៀត ថ្វីបើអាយុប្រហាក់ប្រហែលគ្នាមែន ប៉ុន្តែដៃគូម្នាក់នេះនៅរក្សាភាពខ្លាំង រឹងមាំ និងស៊ូធន់បានល្អ ពីព្រោះគាត់តែងតែបានប្រកួតកម្រិតខ្ពស់រហូតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលធ្វើឲ្យគាត់ក្លាយជាកីឡាករល្បីលំដាប់ជួរមុខ។
ការប្រកួតវគ្គជម្រុះកាលពីថ្ងៃទី៤ ខែតុលា ឡុង សុវណ្ណឌឿន ទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិ បន្ទាប់ពីដៃគូកីឡាករ ទូន វិទូ បានបោះបង់ចោលការប្រកួត។ ជាមួយគ្នានេះ ព្រុំ សំណាង បានយកឈ្នះកីឡាករ កួយ រាជ ក្នុងទឹកទី១ ដូច្នេះអ្នកទាំងពីរត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


