ជីវិតកម្សាន្ដ
ថុល សុភិទិ ស្នេហា និងអាជីពសិល្បៈ ហាក់មានយីអ៊ុនឡើងខ្ពស់
អតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ថុល សុភិទិ មិនត្រឹមតែមានជីវិតគូដ៏ស្រស់បំព្រងទេ ងាកមកអាជីពសិល្បៈវិញក៏ជោគជ័យមិនធម្មតាដែរ ដោយថ្មីៗនេះ លោកបង្ហាញអារម្មណ៍រំភើបខ្លាំង ក្រោយបទចម្រៀងទាំងបទចាស់-ថ្មី ទទួលបានការគាំទ្រខ្លាំងពីមហាជន មានអ្នកទស្សនាខ្ទង់លានដង(M Views)។

គេនៅចាំបានថា កន្លងមកអ្នកលក់អនឡាញ និងមានឈ្មោះជាអ្នកមេម៉ាយកូន ១ រូបស្រស់ ឡុង ម៉ានីន តែងបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយតារាចម្រៀង ថុល សុភិទិ តាមរយៈការបង្ហោះរូបភាព និងវីដេអូជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមនានា ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

ថ្វីត្បិតតែទំនាក់ទំនងរបស់អ្នកទាំងពីរហាក់មានភាពផ្អែមល្ហែម និងស្រលាញ់គ្នាប្រៀបដូចស្ករតាំងម៉ែក្ដី ប៉ុន្តែអ្វីដែលជាឧបសគ្គស្នេហារបស់ សុភិទិ និងអ្នកមេម៉ាយសាច់ខ្ចីខាងលើនោះ ត្រូវបានអ្នកគាំទ្រ រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ផ្ទុះការរិះគន់ដោយមិនសំចៃមាត់។ ក្នុងនោះ មានមតិខ្លះថា ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ មិនសក្ដិសមនឹងគ្នានោះឡើយ។ ឯខ្លះទៀតក៏បង្ហាញការពេញចិត្ត និងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ច្បាស់លាស់ជាមួយគ្នាទៀតផង។ ក្រោយមក មិនយូរប៉ុន្មាន អ្នកមេម៉ាយកូន ១ ឡុង ម៉ានីន ក៏បានប្រកាសចែកផ្លូវគ្នាជាមួយ ថុល សុភិទិ ផងដែរ។

យ៉ាងណាមិញ ក្រោយរងព្យុះភ្លៀងក្នុងរឿងស្នេហា ទីបំផុត ថុល សុភិទិ និងស្រីស្អាត ឡុង ម៉ានីន បានជម្នះវិលមកស្រលាញ់គ្នាម្ដងទៀត ថែមទាំងផ្អែមល្ហែមលើសដើម និងបើកចំហគ្រប់ពេល ដោយមិនលាក់បាំងដូចតារាមួយចំនួនតូចឡើយ។

ស្នេហាក៏សមប្រកប ងាកមកអាជីពសិល្បៈវិញ បើនិយាយពីទីផ្សារចម្រៀង និងសន្ទុះ នៃការគាំទ្រលើតារាចម្រៀងជំនាន់ថ្មីដែលទើបដុះពន្លកពីការប្រឡង ថុល សុភិទិ ក៏កាន់តែវិវឌ្ឍខ្លួនខ្លាំង ខណៈប្រជាប្រិយភាព និងការគាំទ្រ ហាក់មានភាពទាក់ទាញ។

តួយ៉ាងថ្មីៗនេះ ម្ចាស់បទ«មួយឆាវ» ថុល សុភិទិ បានបង្ហាញអារម្មណ៍រំភើប សប្បាយចិត្ត អរគុណទៅដល់លោកគ្រូភ្លេង និង មហាជន ដែលធ្វើឲ្យបទចម្រៀងរបស់លោកមួយរយៈចុងក្រោយនេះមានអ្នកចូលទស្សនារហូតរាប់លានដង។

តារាចម្រៀងវ័យក្មេង ថុល សុភិទិ បានលើកឡើងដោយក្ដីរំភើបថា «ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណទៅដល់ពុកម៉ែបងប្អូន ខ្លាំងមែន មួយរយៈចុងក្រោយនេះ ទាំងបទចាស់ បទថ្មី ទទួលបានការគាំទ្រពី ពុកម៉ែបងប្អូន លើសពីការរំពឹងទុក»។

បទចម្រៀងផ្ទុះខ្លាំងចុងក្រោយរបស់តារាចម្រៀង ថុល សុភិទិ រួមមាន ៖
១.មួយឆាវ (13M)
២.ពេលនេះ ឆ្នាំមុន (6.1M)
៣.ស្រលាញ់រកតែប្រុសបោក (3.9M)
៤.ស្មោះទ្រង់ទ្រាយធំ (3.8M)
៥.ឆ្លងឆ្នាំយប់នេះ ខ្ញុំខូចចិត្តបំផុត (3.8M)
៦.One night (621k)
៧.ឆ្នាំនេះ ខ្ញុំមានសង្សារដូចគេហើយ (570k)។
ចំណែកបទចុងក្រោយ (អ្នកក្រោយ) ទទួលបាន 1M view រយៈពេល ៤ ថ្ងៃ។

តារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាស ដែលកើតចេញពីការប្រលងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ថុល សុភិទិ ក៏បានបង្ហើបថា នឹងមានបទចម្រៀងថ្មី ជូនជាកាដូរសម្រាប់អ្នកគាំទ្រ ក្នុងពេលឆាប់ៗនេះផងដែរ៕
អត្ថបទ ៖ ពិសី
















-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស