ជីវិតកម្សាន្ដ
ប្រសិន Lisa មិនបន្តកុងត្រាជាមួយ YG ដឹងទេក្រុមហ៊ុននឹងខាតបង់ចំណូលកម្រិតណា?
ព័ត៌មានចាកចេញពីផលិតកម្មយក្សរបស់កូរ៉េ YG Entertainment របស់ Lalisa នៅតែជាប្រធានបទក្តៅក្នុងរង្វង់វិស័យ K-POP ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកជាច្រើនបានរាយការណ៍ថា តារារ៉េបជនជាតិថៃរូបនេះអាចនឹងមិនបន្តកុងត្រាថ្មីជាមួយទ្រនំរបស់ខ្លួនទៀតឡើយ។

ព័ត៌មានចចាមអារ៉ាមចាកចេញរបស់ Lalisa បានផ្ទុះឡើង បន្ទាប់ពីក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានទាក់ទងទៅផលិតកម្ម YG ដើម្បីសាកសួរអំពីកាលវិភាគរបស់ក្រុម BLACKPINK និងពិភាក្សាអំពីការអញ្ជើញ Lalisa ឱ្យចូលរួមកម្មវិធីរបស់ពួកគេ។ ប៉ុន្តែខាងក្រុមហ៊ុនចិនបានទទួលចម្លើយថា ទាក់ទងនឹងកាលវិភាគការងាររបស់ Lalisa បន្ទាប់ពីខែសីហា ឆ្នាំ២០២៣ នៅមិនទាន់ប្រាកដនោះទេ ព្រោះរឿងបន្តកុងត្រានៅមិនទាន់ច្បាស់។

ក្រោយប្រភពខាងលើបានលាតត្រដាងដូច្នេះ ទីភ្នាក់ងាររបស់ YG បានឆ្លើយតបភ្លាមៗថា ការបន្តកុងត្រាជាមួយសមាជិក ៣នាក់ផ្សេងទៀតរួមមាន Jisoo, Jennie, Rose បានដំណើរការយ៉ាងរលូនហើយ លើកលែងតែ Lalisa ព្រោះនាងជាប់កាលវិភាគមមាញឹកនៅក្រៅប្រទេស។

ទោះបីជាចេញមុខឆ្លើយតបបែបណាក្ដី មហាជននៅតែមន្ទិលសង្ស័យ និងយល់ថា ដំណឹងចាកចេញរបស់ Lalisa អាចជាការពិត។ ហើយប្រសិន Lalisa ពិតជាដើរចេញពីក្រុម BLACKPINK និងបញ្ចប់កិច្ចសន្យាត្រឹមខែសីហានេះពិតមែន ផលិតកម្មតន្ត្រី YG Entertainment អាចប៉ះពាល់ដល់ភាគហ៊ុនមិនតិចនោះទេ។ ទីភ្នាក់ងារព័ត៌មាន CNBC បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ផលិតកម្ម YG Entertainment នឹងធ្លាក់ចំណូលពី ៧៣,៩០០វ៉ុន មកត្រឹម ៦៦,៧០០វ៉ុន ឬស្មើនឹង ៧%ឯណោះ។
បច្ចុប្បន្នគេនៅតែមិនទាន់ច្បាស់ឡើយថា សមាជិកទាំង៤ នៃក្រុម BLACKPINK នឹងបន្ត ឬមិនបន្តកុងត្រានោះទេ ទស្សនិកជនកំពុងរង់ចាំការបំភ្លឺផ្ទាល់មាត់របស់តារាស្រីទាំង ៤រូប ក្នុងអំឡុងខែសីហាខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


