ជីវិតកម្សាន្ដ
មិនរួចខ្លួនទេ! ករណី ស៊ឹម ថៃណា ធ្វើតាមនីតិវិធីច្បាប់ គ្មានការសុំទោស
ក្រោយប្រកាសទុកឱកាសត្រឹមរយៈពេល ២៤ ម៉ោង ដើម្បីឲ្យជនបង្កដែលជេរប្រមាថកិត្តិយសមកលើតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ធ្វើការចេញមុខសុំទោសនាងជាសាធារណៈ មិនទទួលបានផលវិជ្ជមាននោះ ពេលនេះប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសធ្វើតាមនីតិវិធីច្បាប់ ដោយគ្មានការសុំទោសទៀតទេ។

ប្រាកដណាស់ក្រោយកើតមានរឿងរ៉ាវដ៏ស្មោកគ្រោកពីសំណាក់បុគ្គលស្រវឹងស្រាជេរប្រមាថធ្ងន់ៗ មកលើតារាស្រី កញ្ញា ស៊ឹម ថៃណា ថ្មីៗមុននេះ នាងក៏បានទុកពេលដើម្បីឲ្យបុគ្គលរូបនេះដឹងកំហុសចេញមុខសុំទោសផងដែរ។ ជាមួយនោះ ប្រធានសមាគមសិល្បករខ្មែរ ក៏បានប្រកាសទុកពេលត្រឹម ២៤ ម៉ោង ដល់បុគ្គលរូបនោះ សម្រាប់សុំទោស ស៊ឹម ថៃណា ផងដែរ។

គិតត្រឹមម៉ោង ២ រសៀល ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ ជាវេលាដល់កំណត់សម្រាប់ការផ្ដល់ឱកាសសុំទោសកញ្ញា ស៊ឹម ថៃណា គឺគេពុំឃើញបុគ្គលរូបនោះចេញមកសុំទោសតារាស្រីរូបនេះទេ។ ទង្វើដ៏គឃ្លើនរបស់បុគ្គលរូបនេះ បានធ្វើឲ្យប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា សម្រេចធ្វើតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ គឺ កញ្ញា ស៊ឹម ថៃណា ដូចការគ្រោងទុក។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាព ១ សន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងជំនួបស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដើម្បីស្នើសុំជំនួយផ្នែកច្បាប់។ ប្រធានសមាគមរូបនេះ បានបញ្ជាក់ដោយខ្លីថា «២៤ ម៉ោង ត្រូវបានបញ្ចប់ ដូច្នេះពួកយើងធ្វើតាមនីតិវិធីច្បាប់ គ្មានការសុំទោសទៀតទេ»។

ចំណែកតារាចម្រៀង ស៊ឹម ថៃណា កាលពីល្ងាចថ្ងៃទី ១០ ខែសីហា “កម្ពុជាថ្មី” បានធ្វើការទំនាក់ទំនងតាមរយៈបណ្ដាញសង្គមដែរ ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយទេ។ យ៉ាងណានៅលើហ្វេសប៊ុករបស់កញ្ញា ថៃណា បានលើកឡើងខ្លីដែរថា «អស់ឱកាសហើយ បើចង់គេច លុះត្រាតែចេញពីស្រុកខ្មែរ»។

ដោយឡែកបើតាមប្រភពបានបង្ហើបថា អត្តសញ្ញាណ និងទីកន្លែងរស់នៅបុគ្គលរូបនេះ ត្រូវបានកត់ដឹងខ្លះៗ រួចហើយ។ ប្រភពដដែលនិយាយថា បុគ្គលនេះរាល់ការផឹកស៊ីស្រវឹង តែងតែប្រព្រឹត្តទង្វើជេរប្រមាថទៅលើអ្នកដទៃជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែកន្លងមកពុំមានអ្នករករឿង ទើបធ្វើឲ្យបុរសកំហូចនោះចេះតែបានចិត្ត៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


