ជីវិតកម្សាន្ដ
លេចធ្លាយរូបភាព Aff និងលោកភីថា ពាក់អាវគូស្នេហ៍ និងប្រើសម្ភារដូចគ្នាបេះបិទ
ចំពោះទំនាក់ទំនងរវាងតារាសម្ដែង Aff Taksaorn និងមេដឹកនាំចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat តែងតែងត្រូវមហាជនលើកមកនិយាយផ្គូផ្គង បើទោះបីជាអ្នកទាំងពីរធ្លាប់បកស្រាយថា គ្រាន់តែជាមិត្តនឹងគ្នាក៏ដោយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រុមអ្នកលេងអ៊ីនធឺណេតនៅប្រទេសថៃ បានប្រៀបធៀបរូបភាពរបស់រៀមច្បង Aff Taksaorn និងលោកភីថា បន្ទាប់ពីឃើញអ្នកទាំងពីរបានពាក់អាវដែលជាយីហោល្បីៗមួយដូចគ្នា។
ជាលទ្ធផលអ្នកលេងអ៊ីនធឺណិតបានសម្រុកចូលទៅបញ្ចេញមតិ មនុស្សជាច្រើនបញ្ចេញមតិថា វាជាអាវគូស្នេហ៍ច្បាស់ណាស់។ ចំណែកអ្នកផ្សេងទៀតយល់ឃើញថា រូបភាពនេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ! ដូច្នេះមិនអាចចាត់ទុកថាអ្នកទាំងពីរលួចណាត់ជួបគ្នា ឬពាក់អាវគូស្នេហ៍ និងប្រើសម្ភារៈដូចៗគ្នាឡើយ។

ទោះយ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែមានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវអ្នកមេម៉ាយកូនមួយ Aff Taksaorn និងមេដឹកនាំចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ជារឿយៗ។ ហើយក៏មិនមែនជាលើកទីមួយដែលអ្នកគាំទ្រតែងតែចាប់គូចង់ឲ្យពួកគេស្រលាញ់គ្នាពិតៗ ទោះអ្នកទាំងពីរនៅតែចចេសថា ជាមិត្តរាប់អានគ្នាមកច្រើនឆ្នាំយ៉ាងណាក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa និង Mai Davika ស្ថិតក្នុងចំណាត់ថ្នាក់តារាស្រីបង្ហោះ IG ម្ដងៗ បានប្រាក់ចំណូលដូចសេដ្ឋី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


