ជីវិតកម្សាន្ដ
ព័ត៌មានស្នេហាលួចលាក់របស់ V និង Jennie បែកធ្លាយម្ដងទៀត ព្រោះរូបភាពចុងក្រោយ
កាលព្រឹកថ្ងៃទី៣០ ខែសីហា V ក្រុម BTS បានបង្ហោះរូប Selfie នៅមុខកញ្ចក់។ ភ្លាមៗនោះ អ្នកនិយមលេងអ៊ីនធឺណែតសង្កេតឃើញថាទីតាំងដែលលោកថត ត្រូវគ្នានឹងរូបថតលេចធ្លាយជាមួយ Jennie ក្រុម BLACKPINK តាំងពីដើមឆ្នាំ ២០២២មកម៉្លេះ។

ក្នុងនោះ រូបថតរបស់លោកកំពុងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ហើយថែមទាំងក្លាយជាការស្វែងរកពេញនិយមបំផុតផងដែរ។
លើសពីនេះទៀតសោត កាលពីពេលថ្មីៗនេះ V បានចេញបទចម្រៀងនាំមុខដែលជាផ្នែកមួយនៃអាល់ប៊ុមទោលដំបូងរបស់លោកដែលមានចំណងជើងថា “Layover” ដែលគ្រោងនឹងចេញជាផ្លូវការនៅថ្ងៃទី ០៨ ខែកញ្ញា។ អ្នកគាំទ្ររំភើបចិត្តក្នុងការដែល V បង្កប់នៅក្នុងតន្ត្រីរបស់គាត់។
គួរកត់សម្គាល់ថា MV សម្រាប់បទ “Rainy Days” មានព័ត៌មានលំអិតជាច្រើនដូចជា ការដុតនំ ឆ្កែសំណព្វចិត្តរបស់ V យន់តាន និងចំណូលចិត្តប្រចាំថ្ងៃដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតគិតពី Jennie ។ បន្ថែមពីនេះ បទចម្រៀង “For Us” ដែលមិនទាន់ចេញលក់ រួមមានបទចម្រៀង “I’ll give up everything for us,”ដែលបង្ហាញពីបំណងប្រាថ្នារបស់ V ក្នុងការបង្ហាញក្តីស្រឡាញ់របស់គាត់ចំពោះ Jennie ។ តារាប្រុសរូបនេះក៏បានលើកឡើងពីរដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងដែល Jennie មានផ្ទះដោយចៃដន្យ។

តាមរយៈគូស្នេហ៍មួយគូនេះ គ្រប់គ្នាយល់ថាពួកគេបានបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេដោយមិនប្រុងប្រយ័ត្ន។ នៅក្នុងការចេញផ្សាយចុងក្រោយរបស់ Elle France, Jennie បានលាតត្រដាងគម្រប ហើយទំនាក់ទំនងរបស់នាងជាមួយ V ត្រូវបានលើកឡើងដូចគ្នា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


