ជីវិតកម្សាន្ដ
Song Hye Kyo នឹងជួប Cha Eun Woo ម្ដងទៀតនៅសិង្ហបុរី
កាលពីប៉ុន្មានខែមុន បន្ទាប់ពីតារាកូរ៉េខាងត្បូង២រូប Song Hye Kyo និង Cha Eun Woo បានជួបគ្នាក្នុងកម្មវិធី Chaumet Gala Dinner ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលនោះវាបានបង្កើតនិន្នាការដ៏ពេញនិយមទូទាំងពិភពលោកជាមួយនឹងភាពស្រស់ស្អាតឥតខ្ចោះរបស់អ្នកទាំងពីរ។

ក្នុងកម្មវិធី Gala Dinner និងក្នុងនាមជាទូតសុឆន្ទៈប្រចាំម៉ាកយីហោ Song Hye Kyoបានជ្រើសរើសរ៉ូបល្ងាចពណ៌ស គូជាមួយនឹងខ្សែកពេជ្រដ៏ប្រណិតពី Chaumet បង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយឡែកកាលពីពេលថ្មីៗនេះ មានការបញ្ជាក់ថា Song Hye Kyo តំណាងម៉ាកយីហោគ្រឿងអលង្ការប្រណីតរបស់បារាំង Chaumet រួមជាមួយនឹងតារាប្រុស Cha Eun Woo នឹងចូលរួមដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមព្រឹត្តិការណ៍សម្ពោធ Pop Up Boutique ដ៏ប្រណិតរបស់យីហោនៅ ION Orchard នៅថ្ងៃទី ០៥ ខែកញ្ញា។
យ៉ាងណាមិញក្រោយទទួលដំណឹងនេះភ្លាម អ្នកគាំទ្រនៅឯសិង្ហបុរីបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលអាយដលរបស់ពួកគេធ្វើដំណើរមកកាន់ប្រទេសកំណើតរបស់ពួកគេ។ ក្នុងនោះម្នាក់ៗបញ្ជេញមតិស្របគ្នាថារំភើបហើយក៏រង់ចាំតារាកូរ៉េ២ដួងនេះផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


