Connect with us

ជីវិតកម្សាន្ដ

ស៊ឹម ថៃណា លើកឡើងភាពខុសគ្នារវាងសិល្បៈជំនាន់មុន និងបច្ចុប្បន្ន ដើរផ្ទុយគ្នាស្រឡះ

បានផុស

នៅ

កញ្ញា ស៊ឹម ថៃណា ដែល​ជា​តារា​ចម្រៀង​ចាស់​វស្សា​សាង​ប្រជាប្រិយភាព​យូរ​ឆ្នាំ​មក​ហើយ​នោះ បាន​ពោល​ពាក្យ​ហាក់​មាន​ការ​ខកចិត្ត​សម្រាប់​ការ​រាប់អាន​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​កាលពីមុន និង​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​កញ្ញា ស៊ឹម ថៃណា បាន​អះអាង​ថា សម្រាប់​មិត្តភាព​នៅ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​កាលពី​ជំនាន់​ឆ្នាំ ២០០៣ និង​បច្ចុប្បន្ន ២០២៣ គឺ មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​គ្នា​តែម្ដង។ មូលហេតុ​ត្រូវ​បាន កញ្ញា ស៊ឹម ថៃណា បញ្ជាក់​ថា ដោយ​សម័យ​បច្ចុប្បន្ន​សម្បូរ​ទៅ​ដោយ​មិត្តភាព និង​ការ​រាប់អាន​ក្លែងក្លាយ។

តារា​ស្រី ស៊ឹម ថៃណា បាន​និយាយ​ថា «ខ្ញុំ​សែន​សប្បាយ​ចិត្ត​ពេល​ដែល​ខ្ញុំ​ចូល​សិល្បៈ​ទាន់​ជំនាន់​(២០០៣) ដែល​គ្មាន​មិត្តភាព និង​ការ​រាប់អាន Fake គ្មាន​ការ​ច្រណែន គ្មាន​ការ​បង្អួត​សម្ភារៈ​និយម គ្មាន​ការ​រើសអើង​អ្នក​ល្បី ឬ​មិន​ល្បី តែ​សិល្បៈ​ជំនាន់​នេះ (២០២៣) ….»។ នាង​និយាយ​បន្ថែម​ថា នេះ​ជា​អតីតកាល​សិល្បៈ​ដ៏​គួរ​ឲ្យ​ចងចាំ។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង​ចាស់​វស្សា កញ្ញា ស៊ឹម ថៃណា កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ នាង​ត្រូវ​បាន​បុរស​ម្នាក់​ស្រវឹង​ស្រា​ជេរប្រមាថ​កិត្តិយស​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​កើត​ទុក្ខ​មិន​សុខចិត្ត ដោយ​ប្រកាស​ឲ្យ​បុគ្គល​រូប​នោះ​ចេញមុខ​សុំទោស​ជា​សាធារណៈ​ទៀត​ផង។

យ៉ាងណាមិញ​បើ​គិត​មកដល់ពេលនេះ​គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​តារា​ចម្រៀង​កញ្ញា ស៊ឹម ថៃណា ទទួល​បាន​យុត្តិធម៌​ហើយ​ឬ​បែប​ណា​នៅ​ឡើយ​ទេ ខណៈ​សាមីខ្លួន​ពុំ​ទាន់​បកស្រាយ​អ្វី​បន្ថែម។

ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​កាលពី​ថ្មីៗ​មុន​នេះ​បន្តិច តារា​រូប​ស្រស់ ស៊ឹម ថៃណា ក៏​ធ្លាប់​បាន​ប្រកាស​ថា កុំ​ទុកចិត្ត​អ្នកណា​ជាង​ខ្លួនឯង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម