ជីវិតកម្សាន្ដ
សូរ ពេជ្រវលក្ខណ៍ រំលេចឈុតតំណាងជាតិប្រកួត Miss Aura Cambodia 2023 នៅតួកគី
កញ្ញា សូរ ពេជ្រវលក្ខណ៍ ម្ចាស់មកុដ Miss Aura Cambodia 2023 បច្ចុប្បន្នកំពុងមានវត្តមាននៅលើទឹកដីប្រទេសតួកគី ក្នុងការចូលរួមប្រកួតដណ្ដើមមកុដកម្មវិធី Miss Aura international 20 23 ដែលមានបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗទៀតសុទ្ធសឹងតែមានសមត្ថភាពដូចគ្នា។

ទន្ទឹមគ្នា នៃការចេញទៅប្រកួតនៅលើឆាកអន្តរជាតិនេះ ស្រីស្អាតតំណាងកម្ពុជា កញ្ញា សូរ ពេជ្រវលក្ខណ៍ បានរំលេចឈុតតំណាងជាតិយ៉ាងស្រស់ស្អាតសម្រាប់ការប្រកួត Miss Aura international 2023 ផងដែរ។ កញ្ញា សូរ ពេជ្រវលក្ខណ៍ បានបញ្ជាក់ថា «ឈុត”នាងអប្សរសាស្ត្រាចក្រ” ឈុតនាងអប្សរសាស្ត្រាចក្រ ជាឈុតមួយបែបសហសម័យដោយច្នៃតាមទម្រង់បុរាណយ៉ាងប្រណិតលម្អិត ដោយត្បូងលម្អតាមសម័យកាលបច្ចុប្បន្នបង្កើតបានជាឈុតច្នៃថ្មីមួយស្រស់ប្រណិត»។

បវរកញ្ញា សូរ ពេជ្រវលក្ខណ៍ ពន្យល់ថា ឈុតនេះផងដែរបង្កើតតាមរូបចម្លាក់នៅជាប់ជញ្ជាំង ប្រាង្គប្រាសាទអង្គរវត្តនោះគឺចម្លាក់នាងអប្សរា។ នាងអប្សរា ជាផ្នែកដ៏សំខាន់មួយនៅក្នុងចម្លាក់នានានៅលើប្រាសាទបុរាណខ្មែរ។ ចម្លាក់នៅលើប្រាសាទខ្មែរមានរូបស្ត្រីសួគ៌ពីរប្រភេទ ៖ រូបមួយបង្ហាញពីលក្ខណៈកំពុងតែរាំ ឬរៀបចំនឹងរាំ មានឈ្មោះថាអប្សរា និងមួយទៀតមានរូបភាពឈរនៅនឹងថ្កល់ មុខមើលទៅមុខ មានលក្ខណៈជាអ្នកការពារប្រាសាទមានឈ្មោះថាទេវតា។ រូបចម្លាក់អប្សរាមានច្រើននៅលើប្រាសាទអង្គរវត្ត។

កញ្ញា សូរ ពេជ្រវលក្ខណ៍ បានបន្ថែមថា អ្នកប្រាជ្ញបានរាប់ឃើញថាមានរូបអប្សរាចំនួនច្រើនជាង ១៨៦០ នៅលើប្រាសាទ សវ.ទី ១២ នេះ ខ្លះឆ្លាក់លើសសរ ខ្លះលើជញ្ជាំង ខ្លះលើកំពូលប្រាសាទ។

ឈុតនេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយលើកកម្ពស់ និងផ្ដល់នូវកិត្យានុភាព នៃវប្បធម៌អរិយធម៌ខ្មែរឲ្យកាន់តែរីកសុសសាយនៅលើដែនដីជម្ពូទ្វីប និងលើសកលលោកឲ្យស្គាល់កាន់តែច្បាស់ថាខ្មែរអស្ចារ្យ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ Miss Aura C ambodia 2023 កញ្ញា សូរ ពេជ្រវលក្ខណ៍ បានធ្វើការហោះចាកចេញទៅដល់ប្រទេស Turkey មានរយៈពេលជិត ១ សប្ដាហ៍ ហើយ ដើម្បីតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Aura international 2023៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


