Connect with us

ជីវិតកម្សាន្ដ

ទោះ​វ័យ​ជ្រេ​បន្តិច​មែន​ តែព្រាប សុវត្ថិ និង ខេ​មរៈ សិរីមន្ត នៅតែ​ខ្លាំង​ដូចគ្នា​

បានផុស

នៅ

​ដូច​អ្នកគាំទ្រ​បាន ដឹង​ស្រាប់​ហើយ​ថ្មីៗ​នេះ ​គេ​កត់សម្គាល់ឃើញ​កំពូល​តារា​ប្រុស​២​រូប ​គឺ​លោក ព្រាប សុវត្ថិ និង ខេ​មរ​: សិរីមន្ត បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ហើយ​ចាប់អារម្មណ៍​ខ្លាំង​ក្រោយ ពេល​ចេញ​បទ​រ៉េ​ប​ប្រជែង​ទីផ្សារ ​នា​អំឡុង​មុន​ពេល​ចូលឆ្នាំ​ខែ្មរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​ថ្មីៗ​នេះ​ ក្រោយ​ពេល​ដែល​សិស្ស​ប្អូន ខេមរៈ សិរីមន្ត បញ្ចេញ​ផ្សព្វផ្សាយ​បទ​ចម្រៀង​រ៉េ​បរបស់​ខ្លួន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិនបាន​ប៉ុន្មា​ន​ផង​ ក៏​ស្រាប់​ឃើញ​រៀមច្បង​ធ្លាប់​រួមរស់​ទ្រនំ​ហង្ស​មាស​ពីមុន​ជាមួយគ្នា​ក៏ បាន​បញ្ចេញ​ស្នា​ដៃ​បទ​ថ្មី​របស់​ខ្លួន​ នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប​ ដើម្បី​បំបែក​យក​ទីផ្សារ​គាំទ្រ​គ្នា​ផង​ដែរ​។​

​តាមរយ​:​បទ GANG GANG នេះដែរ​គឺ​និពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង​ដោយ​តារា​ចម្រៀង​វ័យក្មេង​សុវត្ថិ សិរីវុឌ្ឍ ដែល​ជា​កូនប្រុស​បង្កើត​របស់​កំ​ពូ​លតារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ខណៈបទ ហួស​ស​ម័យ របស់​លោក ខេមរៈ សិរីមន្ត ជា​ទឹក​ដៃ​និពន្ធ​របស់លោក ខេ​មរៈ ភា​រុន ត្រូវជា​បងប្រុស​បង្កើត​លោក​ ផង​ដែរ​។​ ទាំង​២​បទ​នេះ​ សុទ្ធ​តែជា​ប្រភេទ​បទ ​Hii Hop រ៉េ​ប​ញាក់​ដូចគ្នា​ទៀត​។​

​ដោយសារតែ​ហេតុផល​នេះហើយ​ ទើប​អ្នកគាំទ្រ​មួយ​ចំនួន​យល់​ឃើញ​ថា ​រវាង​កំពូល​តារា​ចម្រៀង​រៀម​ច្បង​និង​សិស្ស​ប្អូន​ទាំងពីរ​រូបនេះ ​នៅតែ​ខ្លាំង​ដូចគ្នា ​ពោលគឺ​ ផ្អែក​មើល​លើ​សន្ទុះ​នៃ​ការ​គាំទ្រ​បាន​ប្រដេញ​គ្នា​ជានិច្ច​។​ ដូច្នេះ​ហើយ​ទើប​គេ​យល់ថា ព្រាប សុវត្ថិ និង សិរីមន្ត ស្ថិត​ក្នុង​លំដាប់​កំពុង​ដែល​គ្មាន​តារា​ប្រុស​ណា​អាច​ប្រជែង​បាន​ឡើយ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖​ លោក សា​វិ​ន ហ្វី​លី​ព ក្តាប់បាន​ឱកាស​ប៉ះ សេង រដ្ឋា លើកដំបូង​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម