ជីវិតកម្សាន្ដ
ក្រោយប្រើសម្រង់សម្ដីវាយប្រហារគ្នា អ្នកគាំទ្រសុំអង្វរ View និង Jes បញ្ចប់កម្មពៀរត្រឹមហ្នឹង
រឿងរ៉ាវប្រះឆាស្នេហារបស់ Jes និង View មិនងាយនឹងបញ្ចប់ដោយងាយនោះទេ នៅពេលដែលអ្នកទាំងពីរបានបន្តប្រទាក់ក្រលាគ្នាក្នុងសម្រង់សម្តីវាយប្រហារទៅវិញទៅមក ហាក់ចង់បញ្ជាក់ថា ម្ខាងៗគឺត្រូវរៀងៗខ្លួន។

សង្គ្រាមពាក្យសម្ដីនេះបានចាប់ផ្តើមដំបូងគឺជាតារាស្រីជាមួយ Vill Wannarot ដែលបានចាប់ផ្តើមចែករំលែកសម្រង់ភាសាអង់គ្លេសដែលមានន័យថា “រក្សាចិត្តរបស់អ្នកឲ្យស្ងប់! ហើយទុកឲ្យកម្មផលចាត់ការចុះ”។ ក្រោយមកទៀតទើប Jess បានចេញមកចែករំលែកខ្លះៗក្នុងន័យឌឺដងវិញថា “យើងកុហកខ្លាំងបំផុត! ពេលយើងកុហកខ្លួនឯង”។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាស្រី View បានចេញមកបង្ហោះរូបភាពខ្លួនឯងតាមរយៈ Instagram ជាមួយនឹងសារដ៏ក្ដៅគគុកម្ដងទៀតថា “បើមិនអាចធ្វើជាមនុស្សល្អបានទេ សុំស្ងាត់សិនទៅ” បន្ទាប់ពីនោះ Fan Club របស់តារាស្រី View បានចូលមក Comment ជាច្រើន មានទាំងការសរសើរពីភាពស្រស់ស្អាត និងមតិខ្លាំងៗទៅកាន់នាងវិញផងដែរ។
ក្នុងនោះមហាជនជាច្រើនបានបញ្ជេញមតិថា មិនឈឺប៉ុន្មានទេ! តែបុរសនោះនៅតែឈឺជាងនេះទៅទៀត តើអ្វីទៅទៀតគឺ តើអ្នករុញខ្លួនឯងឲ្យកាន់តែធ្លាក់ចុះក្រោម ? វាឈឺចាប់ចំពោះទិដ្ឋភាពដែលបានឃើញនៅពេលមនុស្សយើងស្រលាញ់កៀកនឹងអ្នកផ្សេង។ ប៉ុន្តែត្រូវដឹងថាមនុស្សស្រីនោះជាមនុស្សបែបណា ហើយអ្នកនោះជាមនុស្សបែបណា ចាត់ទុកថាអស់វាសនានិងកម្មផលជាមួយមនុស្សបែបនេះ ចប់ហើយ! គួរឲ្យអាណិត ដែលកាលដែលយើងធ្លាប់នៅជាមួយគ្នាកន្លងមក ធ្លាប់អោបគ្នាផ្អែមល្ហែម តែបែរបន្តប្រយុទ្ធគ្នាបែបនេះ តើបានអ្វីត្រលប់មកវិញ?
លើសពីនេះទៀត អ្នកគាំទ្រផ្សេងទៀតបាននិយាយដែរថា បើអ្នកស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ តែមិនត្រូវខ្មៅក្នុងចិត្តឡើយ។ កុំឃោរឃៅ និងចិត្តខ្មៅ ដាក់គ្នា។ ទោះយ៉ាងណាត្រូវចាំថា អ្នកទាំងពីរធ្លាបមានអនុសាវរីយ៍ល្អៗជាមួយកន្លងមក។ តើអ្នកទាំងពីរសប្បាយចិត្តមែនទេ ដែលឃើញហ្វេនម្ខាងៗឈ្លោះគ្នាព្រោះតែគូស្នេហ៍អ្នក?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលេចឮប្រេះឆា Ploy បញ្ចេញរូបភាពផ្អែមល្ហែម លួងលោមមិត្តប្រុសវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


