ជីវិតកម្សាន្ដ
Lisa បង្កើតកំណត់ត្រាថ្មីម្តងទៀត ផ្អើលអ្នកគាំទ្រទូទាំងពិភពលោក
យោងតាម Guinness World Records បទចម្រៀង MONEY របស់ Lisa ពីអាល់ប៊ុមទោលដំបូងរបស់នាងបានបំបែកឯតទគ្គកម្មពិភពលោកថ្មីជាមួយនឹងការផ្សាយជាង ១ពាន់លាននៅលើ Spotify ។

MONEY របស់ Lisa ក្លាយជាបទចម្រៀងដំបូង និងតែមួយគត់របស់សិល្បករទោល K-pop ដែលមានការផ្សាយជាង ១ ពាន់លាននៅលើ Spotify ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា Lisa បច្ចុប្បន្នទទួលបានកំណត់ត្រាហ្គីណេសចំនួន ៨ ហើយជាតារាចម្រៀងទោល K-pop ដំបូងបង្អស់ ។
កាលពីខែឧសភាឆ្នាំមុន Lisa បានបន្ថែមកំណត់ត្រាពិភពលោកហ្គីណេសចំនួនពីរ។ អាល់ប៊ុមទោល LALISA ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុង Guinness World Records របស់ចក្រភពអង់គ្លេស អាល់ប៊ុមទោលដំបូងរបស់សិល្បករ K-pop ដែលមានការផ្សាយលើសពី ១ពាន់លានដងនៅលើ Spotify ។
លើសពីនេះទៀត កំណត់ត្រាថ្មីនៃ១ពាន់លានស្ទ្រីមនៅលើ Spotify ក្នុងរយៈពេលដ៏ខ្លីបំផុតដោយសិល្បករទោល K-pop ស្ត្រី ដែលសម្រេចបាននៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ត្រូវបានទទួលស្គាល់បន្ថែមទៀត។ Guinness បាននិយាយថា “មានតែបទចម្រៀងរបស់ Lisa ចំនួនបីប៉ុណ្ណោះ ដែលអាចចាក់ផ្សាយនៅលើ Spotify” ។

Lisa ក៏ទទួលបានវីដេអូយូធូបដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោង’, ‘វីដេអូ YouTube ដែលមានអ្នកមើលច្រើនបំផុតរបស់តារា K-pop ក្នុងរយៈពេល ២៤ ម៉ោង’, ‘អ្នកឈ្នះទោលជាតារា K-pop ដំបូងក្នុងកម្មវិធី MTV Video Music Awards (VMA ) ‘,’ ត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី MTV Europe Music Awards (បន្ទាប់ហៅថា MTV EMA) នៅក្នុងប្រភេទ “First K-Pop Solo Awards” និង “First K-Pop Artist” Pop ដែលមានអ្នកតាមដាន Instagram ច្រើនជាងគេ។
Lisa សមាជិកក្រុម Blackpink ត្រូវបានវិភាគថា ជាតារាស្រី K-pop ដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងខែកញ្ញា ឆ្នាំ 2023 នៅលើ Google ដែលជាម៉ាស៊ីនស្វែងរកធំបំផុតរបស់ពិភពលោក។ ដោយការចងក្រងទិន្នន័យស្វែងរកចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២៣ ហើយនាងបានឡើងឈរនៅលំដាប់កំពូលក្នុងនាមជាតារាស្រី K-pop ដែលមានអ្នកស្វែងរកច្រើនជាងគេក្នុងខែកញ្ញា។ ក្នុងនោះនាងក៏ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមតារា K-pop កំពូលទាំង ៣០ ដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើ Google និងជាប់លេខមួយក្នុងចំណោមតារាស្រីក្នុងពិភពលោក៕

ប្រែសម្រួល សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


