ជីវិតកម្សាន្ដ
ទស្សនិកជនរិះគន់ទឹកដមសំឡេងរបស់ Prang ថា នាងសមជាតួសម្ដែងជាងច្រៀង
Prang Kannarun ត្រូវទស្សនិកជនរិះគន់លើទឹកដមសំឡេងរបស់នាង ដែលបានបង្ហើរសំនៀងតាមរយៈក្បាលមេក្រូលើឆាកតន្រ្តីថា នាងមិនសមជាតារាចម្រៀងទេ ប៉ុន្តែរូបសម្បត្តិនាង សក្តិសមជាតារាសម្ដែងជាង។

ត្បិតថាតារាសម្ដែងរូបនេះមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា នាងធ្វើការងារច្រើនក្នុងពេលតែមួយបានទេ។ ជាក់ស្ដែង Prang ដែលឥឡូវក្លាយជាសិល្បករដំបូងគេរបស់ផលិតកម្មល្បីក្នុងស្រុក និងបានចេញបទចម្រៀងដំបូងរបស់នាងដំបូងផងដែរ។ ហើយនាពេលថ្មីៗនេះផងដែរ នាងបានលើកយកបទមច្រៀងខ្លួនឯងមកសម្តែងក្នុងកម្មវិធីមួយ។
ប៉ុន្តែសំឡេងរបស់នាងមិនបានទទួលការសរសើរណាមួយ ចេញពីមហាជនដែលកំពុងទស្សនា និងអ្នកទស្សនាតាមអ៉ិនធើណេតឡើយ។ ដោយភ្លាមៗនោះ ឃ្លិបបចម្រៀងដែលនាងច្រៀងផ្ទាល់លើកឆាក បានបង្ហោះនៅលើ TIKTOK និងមានការជជែកអំពីការច្រៀងរបស់នាង។
ក្នុងនោះនាងត្រូវគេរិះគន់ជាច្រើន ទាំងថាមិនល្អ ឬសមជាងធ្វើជាតារាសម្ដែង ឬអ្នកខ្លះថាខ្សែសំឡេងល្អរួចទៅហើយ ប៉ុន្តែនៅតែត្រូវអភិវឌ្ឍបន្តិចទៀតទើបល្អជាងនេះ។ ខ្លះទៀតគិតថា នាងស្អាតសមសួន តែច្រៀងមិនសូវល្អប្រសើរឡើយ។

ទោះយ៉ាងណា តួស្រីក្នុងរឿង “បុព្វេសន្និវាស” រូបនេះ នៅតែមានអ្នកគាំទ្រចាំផ្ដល់ជាកម្លាំងចិត្ត ហើយសង្ឃឹមថានាងនឹងបានល្អប្រសើរជាងនេះទៀតលើផ្នែកចម្រៀង។ បើទោះជាបច្ចុប្បន្ន មិនទាន់ក្លាយជាតារាចម្រៀងច្រៀងពិរោះក្ដី៕
ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអានសម្រស់ Aum កាលពី ២២ ឆ្នាំមុនក្នុងរឿងភាគមួយ មហាជនសឹងមិនស្គាល់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


