ជីវិតកម្សាន្ដ
ក្រោយស្ងប់ភាពចម្រូងចម្រាសនៅចិន ២ប្រេនលំដាប់ពិភពលោក ងាកមករក Lisa វិញ
បន្ទាប់ពីគណនី Weibo ផ្លូវការរបស់ Lisa សមាជិកក្រុម BLACKPINK ត្រូវបានលុប វាបង្កឲ្យឲ្យមានពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ក្រោយមានភាពចម្រូងចម្រាសជុំវិញការសម្តែងរបស់នាងនៅលើ Crazy Horse ។

ចំពេលមានកង្វល់ផ្សេងៗ អ្នកលេងអ៊ីនធឺណិតក៏បានកត់សម្គាល់ផងដែរថា Celine និង Bvlgari ជាម៉ាកយីហោពិភពលោកពីរ ដែល Lisa ទទួលបានតំណែងជាទូតសុឆន្ទៈនៃម៉ាកយីហោសកលនោះ ក៏បានលុបរូបថតរបស់នាងចេញពីគណនី Weibo ផ្លូវការរបស់ពួកគេផងដែរ។ ទស្សនិកជនជាច្រើនជឿថា សូម្បីម៉ាកយីហោទាំងពីរបែរខ្នងដាក់សមាជិក BLACKPINK បន្ទាប់ពីបញ្ហាទាំងនេះ។
ទន្ទឹមនឹងនោះ អ្នកគាំទ្រជាច្រើនជឿថា វិសោធនកម្មរបស់ Celine និង Bvlgari គឺជាវិធានការបណ្ដោះអាសន្នដើម្បីចៀសវាងការរិះគន់ពីទីផ្សារប្រទេសចិន។ Celine ថ្មីៗនេះបានចាប់ផ្តើមយុទ្ធនាការសំលៀកបំពាក់ជាសកលជាមួយ Lisa នេះជាយុទ្ធនាការដំបូងបន្ទាប់ពីធ្វើការជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ គេដឹងថាផ្ទាំងប៉ាណូធំៗកំពុងលេចចេញជាបណ្តើរៗជុំវិញពិភពលោក ដោយចាប់ផ្តើមនៅប្រទេសថៃ និងកូរ៉េខាងត្បូង អ្នកគាំទ្រជឿថា Lisa នឹងបន្តនៅជាមួយ Celine និង Bvlgari ជាពិសេសនៅពេលដែលម៉ាកទាំងពីរ ស្ថិតក្រោម LVMH ដែលជាក្រុមគ្រួសាររបស់មិត្តជិតស្និទ្ធរបស់ Lisa ។
ទោះជាយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ០១ ខែវិច្ឆិកា (ម៉ោងនៅកូរ៉េ) គណនី Instagram សកលរបស់ Bvlgari បានលុបរូបថតមួយចំនួនរបស់ Lisa ចេញ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Jean-Christophe Babin ក៏បានលុបរូបថតដែលថតជាមួយសមាជិក BLACKPINK ផងដែរ។
ដូច្នេះហើយ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន កំពុងតែស្មានថា Lisa ប្រហែលជាកុងត្រារបស់នាងជាមួយម៉ាកនេះផុតកំណត់ហើយឬនៅ? ប៉ុន្តែពីរប្រេននេះនឹងប្រាកដណាស់ថារកសមាជិកក្រុម BLACKPINK រូបនេះឆាប់ៗមិនខាន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖G-Dragon បង្ហោះធម៌អប់រំចិត្ត ក្រោយជួបរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


