ជីវិតកម្សាន្ដ
G-Dragon បង្ហោះធម៌អប់រំចិត្ត ក្រោយជួបរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន
បន្ទាប់ពីក្លាយជាប្រធានបទពាក់ព័ន្ធនឹងរឿអាស្រូវតារាចម្រៀង G-Dragon ប្រញាប់ប្រញាល់ធ្វើដំណើរទៅជួបអង្គភាពស៊ើបអង្កេតបទល្មើសគ្រឿងញៀននៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបញ្ចប់បញ្ហាមួយនេះជាបន្ទាន់។

យ៉ាងណាមិញ ក្រោយបង្ហាញវត្តមាននៅអង្គភាពស៊ើបអង្កេតបទល្មើសគ្រឿងញៀនរួចរាល់ សមាជិកក្រុម Big Bang រូបនេះស្រាប់តែបង្ហោះសម្រង់ព្រះធម៌ដែលបង្កប់អត្ថន័យក្នុងចិត្តរបស់លោកដែលមានន័យថា
“ទស្សនៈត្រឹមត្រូវ៖ ការមើលឃើញត្រឹមត្រូវ។
ការត្រិះរិះត្រឹមត្រូវ៖ ការគិតត្រូវ
ការនិយាយត្រូវ៖ ការនិយាយត្រឹមត្រូវ
សកម្មភាពសមស្រប៖ អនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវ។
ការរស់នៅត្រឹមត្រូវ៖ ការរស់នៅឲ្យមានសេចក្ដីសុខសប្បាយ។
ការប្រឹងប្រែងត្រឹមត្រូវ : ការខិតខំត្រឹមត្រូវ។
សតិសម្បជញ្ញៈ សម្មាទិដ្ឋិ
ការផ្តោតអារម្មណ៍ត្រឹមត្រូវ៖ ការផ្តោតអារម្មណ៍ត្រឹមត្រូវនឹងខ្លួនឯង។
ព្រះនិព្វានជាទីបំផុត, គោលដៅចុងក្រោយរបស់យើងគឺការត្រាស់ដឹង, យើងត្រូវតែត្រូវបានបំភ្លឺ, យើងគួរស្វែងរកសុភមង្គលដែលឆ្លងផុតជីវិត និងសេចក្តីស្លាប់។ ប្រសិនបើយើងតោងជាប់នឹងការសប្បាយតូចៗក្នុងពេលនេះ ហើយមិនគិតពីសុភមង្គលធំជាង និងជាមូលដ្ឋាននោះ វាមិនត្រឹមត្រូវទេ។ ការផ្លាស់ប្តូរស្មារតីជាបន្ទាន់ ដែលនាំកម្លាំងរបស់យើងទៅកាន់ស្នូលគឺចាំបាច់”។

បន្ទាប់ពីរូបលោកបង្ហោះមិនប៉ុន្មានផងលើបណ្ដាញអ៉ិនធើណេតក្នុងនោះមានអ្នកគាំទ្ររបស់ G-Dragon ជាច្រើនបានចូលមកបញ្ចេញមតិលើកទឹកចិត្តនិងផ្ដល់ជាកម្លាំងឲ្យតារាប្រុសរូបនេះគិតល្អនិងសាងល្អ។
សូមរម្លឹកដែរថា កាលពីថ្ងៃពុធ ទី២៥ ខែតុលា ភ្នាក់ងារប៉ូលិសទីក្រុង Incheon បានកត់ឈ្មោះ G Dragon ទុក ពីបទប្រើប្រាស់គ្រឿងញៀន ខណ់ដែលអង្គភាពស៊ើបអង្កេតគ្រឿងញៀនរបស់ប៉ូលិស Incheon ធ្លាប់បានដាក់ពាក្យសុំដីកាស្វែងរកកំណត់ត្រាទំនាក់ទំនងរបស់លោក ក្រោមការសង្ស័យនៃបទល្មើសគ្រឿងញៀនក្រោមច្បាប់គ្រប់គ្រងគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ តុលាការស្រុក Incheon បានបដិសេធដោយហេតុផលថា ភស្តុតាងមិនគ្រប់គ្រាន់ឡើយសម្រាប់ការចាប់ខ្លួនលោកឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Hwa Sa រួចទោសចោទប្រកាន់ ក្រោយបញ្ចេញសកម្មភាពអាសអាភាសកំឡុងពេលសម្តែង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ