ជីវិតកម្សាន្ដ
ករុណា ពេជ្រ ប្រកាសប្រាប់អ្នកស្គាល់ប្រុងប្រយ័ត្នករណីកុហកបោកប្រាស់ ឬសុំខ្ចីលុយ
តារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ បានចេញមុខប្រកាសប្រាប់អ្នកដែលស្គាល់លោកទាំងក្នុង និងក្រៅប្រទេសឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីរូបថតរបស់លោកត្រូវបានជនខិលខូចបានលួចយកទៅបង្កើត Account Facebook ក្លែងក្លាយក្នុងចេតនាមិនល្អ ឬបោកប្រាស់ជាដើម។

ដោយសង្កេតឃើញសកម្មភាពមិនល្អបែបនេះលោក ករុណា ពេជ្រ បានចេញមកបញ្ជាក់ថា Wow! ករុណា ចាស់ហើយទុក ករុណា មួយយកតែបុណ្យកុំ Fake អី្វយករូបគេក្មេងៗទៅ fake ទៅបងប្អូន យករូបមនុស្សចាស់អ៊ីចឹងទៅបោកគេអ្នកណាគេជឿ។ ករុណា មាន តែឈ្មោះមួយនេះទេអត់មានឈ្មោះ Next Name Sokhom Arun រស្មី ភក្តីមានរិទ្ធិ អី្វនោះទេ។
លោក ករុណា ពេជ្រ បានលើកឡើងទៀតថា និយាយលេងទេបងប្អូន ប៉ុន្តែសូមបញ្ជាក់មែនទែនសូមបងប្អូនក្នុងប្រទេស និងក្រៅប្រទេសមេត្តាប្រុងប្រយ័ត្នបើ AccountFacebook នេះឆាតលេង ឬក៏មានគោលបំណងធ្វើជាករណីបោកប្រាស់ កុហក ឬសុំខ្ចីលុយអី្វរូបខ្ញុំបាទ ម៉ុក ករុណា ឬករុណា ពេជ្រ សុំមិនទទួលខុសត្រូវទេ ព្រោះមិនមែន Account Facebook ពិតប្រាកដរបស់ខ្ញុំបាទទេ។

តារាចម្រៀងលោក ករុណា ពេជ្រ បានបញ្ជាក់បន្ថែមថា “បើបងប្អូនស្រលាញ់គោរពរាប់អានខ្ញុំ សុំជួយស៊ែរ ម្នាក់មួយផង ដើម្បីចៀសវាងការចាញ់បោកប្រាស់គេអោយសោះ“។

តាមការកត់សម្គាល់ នេះពុំមែនទើបតែកើតឡើងលើកទី១ ចំពោះតារាចម្រៀងលោក ករុណា ពេជ្រ ខណៈកន្លងមកធ្លាប់មានតារាសិល្បៈប្រុស-ស្រី ខ្មែរច្រើននាក់មកហើយក៏ធ្លាប់ប្រកាសពីដំណឹងដូចគ្នានឹងលោក ករុណា ពេជ្រ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


