ព័ត៌មានអន្ដរជាតិ
ថៃ ជាប់លេខ៥លើលោក និងលេខ១នៅអាស៊ីអាគ្នេយ៍ ជាប្រទេសឆបោកទេសចរខ្លាំងបំផុត
ថៃ ស្ថិតក្នុងចំណោមប្រទេសទាំង៥ដែលកើតមានការឆបោកទេសចរខ្លាំងបំផុតនៅលើពិភពលោក ហើយបើនិយាយត្រឹមក្របខ័ណ្ឌអាស៊ីអាគ្នេយ៍វិញ គឺអ្នកជិតខាងកម្ពុជាមួយនេះ ជាប់លេខមួយតែម្តង។

របាយការណ៍របស់គេហទំព័រទេសចរណ៍ Travel Off Path បានបង្ហាញពីប្រទេសកំពូលទាំង៥លើលោកដែលមានករណីឆបោកភ្ញៀវទេសចរច្រើនបំផុតក្នុងឆ្នាំ២០២៥ ដោយអេហ្ស៊ីប ឈរលើគេ លេខ២បានទៅលើបារាំង លេខ៣ឥណ្ឌា លេខ៤តួកគីនិងលេខ៥គឺថៃនេះឯង។
សម្រាប់ថៃ, Travel Off Path បានបញ្ជាក់យ៉ាងច្បាស់ថា៖ គេស្គាល់ប្រទេសនេះជា «ដែនដីនៃស្នាមញញឹម» ប៉ុន្តែនៅភូកេតនិងបាងកក ស្នាមញញឹមតែងលាក់បាំងនូវល្បិចកលបោកប្រាស់។ ការបោកបញ្ឆោតនៅទីនោះកើតឡើងដោយជនឱកាសនិយម ហើយកំណត់គោលដៅលើអ្នកធ្វើដំណើរនៅពេល ពួកគេកំពុងរីករាយ។

ឧទាហរណ៍ខ្លី៖ អ្នកជួលម៉ូតូទឹកគេជិះរយៈពេលមួយម៉ោង ប៉ុន្តែនៅពេលអ្នកត្រឡប់មកវិញ ម្ចាស់ម៉ូតូទឹកនឹងចង្អុលទៅស្នាមឆ្កូតលើទូកដែលមិនដឹងឆ្កូតតាំងពីពេលណា ហើយទារប្រាក់អ្នក ១ ០០០ ដុល្លារ សម្រាប់ថ្លៃខូចខាត។ មួយវិញទៀត ប៉ូលិសក៏ចូលដៃគ្នាដែរ ពួកគេនឹងគំរាមចាប់ខ្លួនអ្នក បើអ្នកមិនព្រមបង់ប្រាក់។
លើសពីនេះ បើអ្នកចង់ទៅលេងវាំង អ្នកបើកម៉ូតូកង់បី ដែលរង់ចាំនៅនោះ នឹងប្រាប់អ្នកថា វាំងបិទទ្វារហើយ ដោយសារពិធីបុណ្យព្រះពុទ្ធសាសនា ឬដើម្បីសម្អាត -ល- រួចក៏សុំជូននាំអ្នកទៅហាងលក់ត្បូងជំនួសវិញ ព្រោះពួកគេទទួលបានកម្រៃជើងសារពីហាងនោះ។

សូមជម្រាបថា Travel Off Path គឺជា គេហទំព័រព័ត៌មានរបស់អាមេរិក មានឯកទេសខាងទេសចរណ៍ ដែលផ្តល់ជូននូវដំណឹងទាន់ហេតុការណ៍ប្រចាំថ្ងៃ មគ្គុទ្ទេសក៍ទេសចរណ៍ស៊ីជម្រៅ និងអត្ថបទដែលសរសេរដោយអ្នកធ្វើដំណើរដែលមានបទពិសោធន៍។
គេហទំព័រនេះ គ្របដណ្តប់លើគោលដៅទេសចរណ៍យ៉ាងធំធេងនិងផ្តល់ជូននូវព័ត៌មានទាន់ពេលវេលា ច្បាស់លាស់ និងជាក់លាក់សម្រាប់ទាំងភ្ញៀវទេសចរធម្មតា និងអ្នកធ្វើការពីចម្ងាយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


