Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ទម្លាយ​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​ខ្លួន​បោះ​ជំ​ហ៊ាន​ដល់​ថ្ងៃនេះ

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរមុខ​សម្លេង​ស្រួយ ពេជ្រ សោភា ស្របពេល​ដែល​បោះ​ជំ​ហ៊ាន​ល្បី​ល្បាញ​លើ​អាជីព​សិល្ប​:​និង​ទាញ​បាន​ប្រជាប្រិយភាព​ពី​យុវវ័យ​នោះ ​ឃើញថា​តារា​ស្រី​រូបនេះ​បានប្រែក្លាយ​ទាំង​ជីវភាព​និង​រូប​សម្ផស្ស​កាន់តែ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រែ​ក្លាយ​ខ្លួន​យ៉ាង​ឆាប់រ​ហ័យ​លើ​វិស័យ​សិល្បៈ ពី​សំណាក់​អ្នកនាង​ពេជ្រ សោភា​ជាមួយ​ស្ទុះ​នៃ​ការគាំទ្រ​ខ្លាំង​នេះដែរ​ ទើប​ធ្វើ​ឲ្យ​នាង​អាច​ឈរជើង​បានរ​ហូល​មកដល់ពេលនេះ​។​ ការតស៊ូ​របស់ ពេជ្រ សោ ភា មិន​ត្រឹម​តែ​ទទួលបាន​ជោគជ័យ​លើ​វិថី​សិល្បៈ នោះ​ទេ​គឺ​ថែមទាំង​មានការ​កោតសរសើរ​ពី​មហាជន​ផងដែរ​។

អាថ៌​កំបាំង​ដែល​ជោគជ័យ​លើ​វិថី​សិល្បៈ​របស់ ពេជ្រ សោភា ដែល​ឈានដល់​ថ្ងៃនេះ​ត្រូវបាន​សាមី​ខ្លួន​បញ្ជាក់​បែបនេះ​ថា​កើតចេញពី​ភាព​តស៊ូ ​និង ​ក​ម្លាំង​ចិត្ត​របស់​អ្នកមានគុណ​នាង​។​ អ្នកនាង ពេជ្រ សោភា បាន​និយាយ​ថា ​នាង​ខ្ញុំ​មិនល្អ​គ្រប់​ដប់​ទេ ហើយ ក៏​មិនដែល​ធ្វើ​អី្វ​ខុស​ដែរ តែ​ម្តាយ​ខ្ញុំ​វិញ​គាត់​បាន​និយាយ​ឲ្យ​ខ្ញុំ​ឈឺចាប់​។

តារាចម្រៀង ពេជ្រ សោភា បាន​បន្ត​ថា ​គាត់​និ​យាយ​ថា​ អ្នកឯង​ធំ​ហើយ អ្នក​ឯង​ល្បី​ហើយ អស្ចារ្យ​ហើយ​ខ្ញុំ​មិន​ចង់បាន​លុយ​អ្នក​ ពាក្យ​នេះ​មិន​ធ្ងន់​ទេ ​តែ​ឈឺចាប់​ណាស់​សម្រាប់​ខ្ញុំ ខ្ញុំ​ដឹង ខ្ញុំ​សុខ​ទៅ​សុំ​ទោស​ម្តាយ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ តាំងពី​ពេលនោះ​មក​ជីវិត​របស់ខ្ញុំ​ស្រស់ស្រាយ​ណាស់ អរគុណ​ពិភព​លោក​ដែល​ឲ្យ​ខ្ញុំ​កើតជា​កូន​ម្តាយ​ខ្ញុំ។

​តាមរយៈ​ពាក្យ​សម្តី​របស់​អ្នកនាង ពេជ្រ សោភា ទើប​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​យល់​កាន់តែច្បាស់​ហើយ​ដឹង​ការពិត​សម្រាប់​ជីវិត​ជោគជ័យ​របស់​កំពូល​តារាចម្រៀង ពេជ្រ សោភា រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម