ជីវិតកម្សាន្ដ
ទាក់ទងគ្នា៧ឆ្នាំ តួប្រុសរឿង “មេធាវីកាត់ស្នេហ៍” ប្រកាសប្រេះឆាជាមួយមិត្តស្រី
ក្រោយទាក់ទងគ្នារយៈពេល៧ឆ្នាំ ពេលនេះតារាសម្ដែង Cake Nattavat និងមិត្តស្រី Kritsiri Suksawat បានបញ្ចប់ស្នេហារវាងគ្នា ដោយបញ្ចាក់ច្បាស់ៗថា មិនមានទំនាក់ទំនងអ្វីទាំងអស់ ហើយអ្នកទាំងពីរបានលុបរូបថតនៅលើ Instagram។

ក្នុងនោះផងដែរ Kritsiri ក៏បានបង្ហោះសារយ៉ាងច្បាស់តាមរយៈគណនី IG ពីទំនាក់ទំនងជាមួយអតីតមិត្តប្រុសថា “ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំបានសរសេរប្រកាសនេះបន្ទាប់ពីការគិតមកជាយូរហើយ និងព្រមទាំងទុកពេលឲ្យខ្លួនឯងខ្លះ។ ខ្ញុំគិតថាចាំបាច់ត្រូវប្រាប់អ្នករាល់គ្នា ពេលនេះខ្ញុំនិងបង Cake បានបញ្ចប់ទំនាក់ទំនងមួយរយៈហើយ។ បច្ចុប្បន្ននេះ យើងទាំងពីរមិនពាក់ព័ន្ធអ្វីទាំងអស់ទាក់ទងនឹងការទទួលខុសត្រូវរួមរបស់យើង”។
លើសពីនេះទៀតដែរ អតីតមិត្តស្រីរបស់តួប្រុសក្នុងរឿង “មេធាវីកាត់ស្នេហ៍” បានបញ្ចាក់បន្ថែមទៀតថា THE BOTTOM CLUB ដែលពួកគេមានជាមួយគ្នា វានឹងក្លាយជាទំនាក់ទំនងតែមួយគត់សម្រាប់ការងារប៉ុណ្ណោះ។ ក្នុងនោះនាងក៏និយាយទៀតថា សម្រាប់អតិថិជនដែលបានទាក់ទងគូស្នេហ៍របស់នាងនាពេលថ្មីៗនេះ នាងក៏សូមអភ័យទោសដោយស្មោះចំពោះការបដិសេធ ហើយក៏សូមអរគុណដល់អតិថិជន ដែលបានដឹងរឿងរ៉ាវរបស់អ្នកទាំងពីរផងដែរ។

យ៉ាងណាមិញសម្រាប់គូស្នេហ៍ Cake Nattavat និងមិត្តស្រី Kritsiri Suksawat បានជួបគ្នាបន្ទាប់ពីធ្វើការជាមួយគ្នាជាលើកដំបូងនៅក្នុងរឿងភាគ Luk Phu Chai Series វគ្គ Pattam ក្រោយមក គូស្នេហ៍មួយគូនេះចាប់ផ្តើមបង្កើតទំនាក់ទំនង ព្រមទាំងបានជ្រើសរើសកន្លែងរស់នៅមុនពេលរៀបការ ដើម្បីសាកល្បងរស់នៅជាមួយគ្នាជាមុនសិន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖Best ត្រូវគេជេរប្រមាថយ៉ាងចាស់ដៃ ក្រោយឪពុកពាក់ព័ន្ធរឿងអាស្រូវរំលោភក្មេងអាយុ១៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


