ជីវិតកម្សាន្ដ
តារាថៃ ៤ គូ ស្រលាញ់គ្នាស្អិតរមួត មិនខ្វល់ពីអាយុជាឧបសគ្គស្នេហា
សម្រាប់គូស្វាមីភរិយាជាច្រើនដែលមានមិត្តប្រុសក្មេងឬចាស់ជាងខ្លួន អ្នកប្រហែលជាគិតថាវាជាឧបសគ្គ។ ដោយសារតែពេលខ្លះភាពខុសគ្នានៃអាយុអាចបណ្តាលឲ្យមានសកម្មភាព និងគំនិតដែលមិនយល់ស្រប។ ជាលទ្ធផល មនុស្សមួយចំនួនដែលមានទំនាក់ទំនងស្នេហា អាចនឹងមានបញ្ហាហើយត្រូវបែកគ្នាយ៉ាងរហ័ស។
ទោះជាយ៉ាងណា ក៏នៅមានគូស្នេហ៍ជាច្រើនដែលមានអាយុខុសគ្នាផងដែរ ហើយអ្នកដែលនៅជាមួយគ្នា ក៏អាចយកឈ្នះលើភាពខុសគ្នានៃអាយុ បើទោះបីជាភាគីម្ខាងទៀតមានវ័យចំណាស់ នោះគឺដោយសារតែការស្រឡាញ់និងការយល់ដឹងដែលពួកគេមានចំពោះគ្នា។
ជាឧទាហរណ៍ គូស្នេហ៍នៅក្នុងឧស្សាហកម្មកម្សាន្តថៃ៣ដួងនេះ អាចត្រូវបានគេមើលឃើញថា ទោះជាពួកគេមានមិត្តប្រុសចាស់ឬក្មេងក៏ដោយ។ ប៉ុន្តែស្នេហាគឺល្អឥតខ្ចោះ និងគួរឲ្យច្រណែនបំផុតដែលមនុស្សជាច្រើនចង់បាន។
១ Aff Taksaorn និង Nonkul Chanon

សម្រាប់គូស្នេហ៍មួយគូនេះ ដ្បិតថាស្នេហារបស់ពួកគេនៅអាយុខុសគ្នាក៏ពិតមែន ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់ Aff និងNonkul ទេ។ បើទោះជាអាយុខុសគ្នាដល់១៦ឆ្នាំ ក៏ភាពទាក់ទាញនិងប្រជាប្រិយភាពរបស់ពួកគេ ហាក់មិនថយចុះទាល់តែសោះ។ ភាគីខាងស្រីក៏បានបង្ហោះរូបភាពគូស្នេហ៍ជាមួយមិត្តប្រុសវ័យក្មេង Nonkul ជាលើកដំបូង ធ្វើឲ្យអ្នកគាំទ្របញ្ចេញមតិអបអរដល់ក្ដីស្រលាញ់របស់ពួកគេជារឿយៗ។
២ Kelly Rattapong និង Ploy-Ploypailin

ទោះបីជាគូស្នេហ៍នេះមានអាយុខុសគ្នា១០ឆ្នាំ ក៏ស្នេហារបស់ពួកគេមិនមានឧបសគ្គអ្វីឡើយសម្រាប់ការរស់នៅក្នុងនាមជាប្ដីប្រពន្ធ។ កាលពីចុងឆ្នាំ២០២៣ តារាសម្ដែងប្រុសលោក Kelly ដែលមានវ័យ៥៣ឆ្នាំ និងភរិយាក្រៅវិស័យសិល្បៈថៃឈ្មោះ Ploy ទើបតែដឹកដៃគ្នាប្រារព្ធពិធីមង្គលការមួយ ក្រោមបរិយាកាសស្រស់ស្រាយ រ៉ូមែនទិក និងកក់ក្ដៅបំផុត។
៣ Vasu Sangsingkeo និង Primrata Dej-Udom

គម្លាតអាយុមិនមានបញ្ហាសម្រាប់គូស្នេហ៍មួយគូនេះទេ។ ទោះបីជាគម្លាតអាយុលើសពី ១៦ ឆ្នាំ វាមិនមែនជាឧបសគ្គធ្វើឲ្យទំនាក់ទំនងប្រេះឆាដែរ។ ផ្ទុយទៅវិញ គូនេះមានពេលផ្អែមល្ហែមកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ហើយរឹតតែពិសេសទៀត តារាសម្ដែងប្រុសលោក Vasu Sangsingkeo ទោះមានវ័យអាយុ ៥៥ ឆ្នាំ តែសង្ហានិងក្មេងជាងវ័យមិនប្រែប្រួលទៅណាឡើយ។
៤ Ken theeradej និង Butsakorn Wongpuapan

គូស្នេហ៍ចុងក្រោយនេះ គឺជាគូស្នេហ៍វ័យចំណាស់បំផុតក្នុងវិស័យសិល្បៈថៃ ដែលមហាជនកោតសរសើរជារឿយៗ។ ថ្វីដ្បិតតែ Ken មានអាយុតិចជាងភរិយា ៧ ឆ្នាំ ប៉ុន្តែគម្លាតអាយុមិនមែនជាឧបសគ្គទាល់តែសោះ។ អ្នកទាំងពីរបានរួមដៃគ្នាសាងគ្រួសារដ៏កក់ក្តៅអស់រយៈពេលជាង ១៧ ឆ្នាំ ដោយមានកូនប្រុសសង្ហារដល់ទៅពីររូបនាបច្ចុប្បន្ន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីថៃ១០រូប លេងខ្លួនអបអរបុណ្យណូអែលសុទ្ធតែប្លែកៗពីគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


